តារាចម្រៀងប្រុសរូបរាងសង្ហារ Shawn Mendes ដែលជាម្ចាស់បទ “Treat You Better” បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាពិសេសពីសំណាក់ហ្វេនស្រីៗ ក្រោយពីតារាប្រុសរូបនេះបានថតរូបជាម៉ូឌែល ឲ្យក្រុមខោទ្រនាប់ Calvin Klein។ ត្រឹមរូបប៉ុន្មានសន្លឹកជាមួយខោទ្រនាប់ខ្លីរបស់ Shawn Mendes ធ្វើឲ្យអ្នកគាំទ្រនារីៗជាច្រើននាក់ចែករំលែកពីគណនីមួយទៅគណនីមួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ត្រឹមរយៈពេលខ្លី។

គ្រាន់តែរូបថតរបស់ Shawn ដែលបង្អួតរាងព្រលែងខ្លួនសល់ត្រឹមខោទ្រនាប់ជាប់ខ្លួនបានបង្ហោះចេញទៅភ្លាម ហ្វេនមួយចំនួនក៏បានយករូបទាំងនោះមកធ្វើជា Troll និងធ្វើជា Meme ពេញបណ្តញសង្គម ដូច្នេះវាមិនមែនជារឿងចម្លែកអ្វីនោះទេ ដែលពេលនេះក្រុមហ៊ុនខោទ្រនាប់ Calvin Klein ប្រើប្រាស់រូបម៉ូឌែលរបស់ Shawn Mendes ដើម្បីវាយលុកទីផ្សារដែលគំពុងតែក្តៅគគុកនេះ។ ប្រភព​៖ ETCanada