លោក អ៊ឹម ជីវ៉ា តារាសម្តែងប្រុស ដែលទើបលាចាកសិក្ខាបទពីការបំបួសសងគុណម្តាយ នៅឯវត្តនាគវ័ន្តកាលពីថ្មីៗនេះ ពេលនេះបានត្រលប់ចូលវិស័យសិល្បៈវិញហើយ។ ដោយលោកបានប្រែខ្លួនជាតាចាស់សក់ស រញីរញ័មើលពុំចង់ស្គាល់។ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារខ្លីមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះមកថត MV អោយផលិតកម្មរស្មីហង្សមាស បទចំរៀងរបស់ចៅ ពេជ្រថៃ ចៅ លីគ័ង និងចៅ ទេពពិសិទ្ធ ធានាថាប្លែក កុំភ្លេចរងចាំទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗនេះណា»។

តាមពិតទៅលោក អ៊ឹម ជីវ៉ា កំពុងថតបទចម្រៀងសម្រាប់ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះសោះ ដោយបកស្រាយដោយកំលោះសង្ហារល្អិតឆ្មេរទាំង៣ដួងទៀតគឺ ប្អូនប្រុស ពេជ្រថៃ, ប្អូនប្រុស ឡុង លីគ័ង, និងប្អូនប្រុស ទេព ពិសិទ្ធ។ យ៉ាងណាយើងមិនទាន់ដឹងទេថា MV នេះមានអត្ថន័យ និងរូបភាពបែបណានោះ ដូច្នេះហើយកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា!