តារាចម្រៀងវ័យក្មេង រ៉េត រ៉ែន ត្រូវបានមហាជនជាច្រើនគាំទ្រនិងស្គាល់តាមរយៈការប្រឡងនៅក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២។ ដោយទោះបីជាមិនបានជាប់ជ័យលាភី ប៉ុន្តែប្អូនប្រុសត្រូវមហាជនក្មេងចាស់ប្រុសស្រីគាំទ្រខ្លាំងក្លា ក៏ព្រោះតែទេពកោសល្យបកស្រាយបទចម្រៀងទាំងសម្លេងប្រុស និងស្រី បានយ៉ាងល្អ។

សព្វថ្ងៃ រ៉េតរ៉ែន កំពុងត្រូវបានក្នុងការឡើងច្រៀងនៅតាមខនសឺត នៅតាមបណ្តាខេត្ត និងនៅក្នុងពិធីមង្គលការជាដើម។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ រ៉េត រ៉ែន បានបកស្រាយបទចម្រៀងក្រោមចំណងជើង “ឧត្តរមានជ័យ” នៅក្នុងពិធីមង្គលការមួយកន្លែង ដែលធ្វើឲ្យ​មហាជនជាច្រើនកោតសរសើរចំពោះទឹកដមសម្លេងដ៏ក្រអួនក្រអៅ។ តោះមកស្តាប់នៅខាងក្រោមនេះ៖