ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមនៅរូបយុវជនដ៏ស្រស់សង្ហាមួយរូប ដែលបានតុបតែងខ្លួនជាព្រះឥន្រ្ទាធិរាជ ជាស្តេចនៃទេវតាក្នុងកម្មវិធីបុណ្យមាឃបូជា នៅឯវត្តដំណាក់ ខេត្តសៀមរាប។ បុរសសង្ហារដែលមានគណនីហ្វេសប៊ុកឈ្មោះថា Lun Kim Heng ត្រូវបានមហាជនជាច្រើនកោតសរសើរនូវសម្រស់ដ៏ស្រស់សង្ហារ ថែមទាំងមានចិត្តបរិសុទ្ធគោរពបូជាព្រះពុទ្ធសាសនា។

ដោយសារតែរូបរាងដ៏សង្ហាររបស់លោកឆក់យកចិត្តនារីៗជាច្រើនរូបឲ្យឈ្លក់វង្វេងពេញបណ្តាញសង្គម ដោយពួកនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ព្រះឥន្រ្ទាធិរាជរូបនេះ។ ចង់ដឹងថាគាត់ស្អាតសង្ហារកម្រិតណាបានជាធ្វើឲ្យនារីៗឈ្លក់វង្វេងរហូតចែករំលែកពេញបណ្តាញសង្គមបែបនេះ មកមើលរូបខាងក្រោមនេះទាំងអស់គ្នា!