វត្តសិរីសុខុមសង្គម មានជ័យស្រឡូង ដែលជាវត្តខ្មែរ កម្ពុជាក្រោមមួយកន្លែងត្រូវបានគេប្រើប្រាស់ចាន និងអំបែងចានមករចនាលើជញ្ជាំងព្រះវិហារ និងកុដផ្សេងៗជំនួសអោយការប្រើប្រាស់ក្បាច់ចម្លាក់បុរាណ ហើយក៏ទទួលបានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ មកទស្សនាមិនចេះដាច់។ វត្តសិរីសុខុមសង្គម មានជ័យស្រឡូង នេះដែរមានទីតាំងស្ថិតនៅទីក្រុង​ឃ្លាំង នៃ​ខេត្ត​ឃ្លាំង ប្រទេសវៀតណាម បច្ចុប្បន្ន។

ប្រវត្តិរបស់វត្តសិរីសុខុមសង្គម មានជ័យស្រឡូង នេះគឺត្រូវបានកសាងឡើងតាំងពីដើមសតវត្សរ៍ទី១៩ ហើយដោយសារតែព្រះវិហារ​ចាស់​ទ្រុឌ​ទ្រោម​​​ទៅ​ វត្ត​រងការ​ខូច​ខាតយ៉ាង​​ច្រើន​ ត្រូវ​ការ​​​​កសាង​ថ្មី​ឡើង​វិញ រហូតមកដល់ឆ្នាំ ១៩៦៩ ព្រះចៅអធិការវត្តទី៩ ក៏បាន​កៀងគរ​ពុទ្ធបរិស័ទ​រួម​មតិ​គ្នា​​កសាង​​វត្ត រួម​មាន​​ផ្នែក​ផ្សេង​ៗដូច​​​៖ ព្រះ​វិហារ​ កុដិ សាលា​ ចេតិយ​ ជញ្ជាំង​ សសរ​​ បាន​សាង​ទៅ​ដោយឥដ្ឋ​ការូ​​​បុរាណ​​​របស់​ជប៉ុន​ផលិត​ មាន​ពណ៌​សម្បុរ​លេច​​ធ្លោ​ ប៉ុន្តែនៅក្នុងដំណើរការសាងសង់នោះស្រាប់តែ ឥដ្ឋការូប្រភេទអស់ រកមិនបានក៏ព្រះចៅអធិការ មានគំនិតបវរណា​មាមីង​បងប្អូន​ជនជាតិ​ខ្មែរ ដែល​​រស់​នៅ​ក្នុង​ភូមិ​​ស្រុក​ជិត​វត្ត​ រួម​វិភាគ​ទាន​​​ចាន​​ទៀប​​ថូ​សេរ៉ា​មិច​…។ល។ ដែល​នៅ​ថ្មោងថ្មី​ឬ​ត្រូវបាក់​​បែក​ នាំ​​យកទៅ​កសាង​​​វត្ត​។ យ៉ាង​នេះ​ ប្រជា​ពុទ្ធបរិស័ទ​​ចំណុះ​ជើ​ងវត្ត​​ស្ម័គ្រចិត្ត​រួម​វិភាគ​ទាន​​នូវ​ចាន​​ទៀប​គ្រប់​ប្រភេទ​​របស់​គាត់​ ជូន​ទៅ​​ជាង​និង​ព្រះសង្ឃ​ក្នុង​វត្ត​បន្ត​ការងារសាងសង់​​អារាម​រហូតបានសម្រេចរហូតដល់បច្ចុប្បន្ន៕