ភ្នំពេញ៖ លោកហេង ឡុង ដែលប្រិយមិត្តបានស្គាល់ថាជាគូស្នេហ៍របស់អ្នក​នាង ​ចន ច័ន្ទ​លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោក ជាមួយនឹងរូបថត មីកំប៉ុងមួយប៉ុស្តិ៍ ដោយបានបានសរសេរថា លោកសុខចិត្តដាច់គុយទាវ បើបាន ១០០ ស៊ែរ លោកនឹងធ្វើការចែកមី ១០០កេស ជូនក្មេងកំព្រា ហើយលោកស្វាគមន៍ជានិច្ចសម្រាប់ការងារមនុស្សធម៌។

ខាងក្រោមនេះជាសម្រង់ការសរសេររបស់លោកនៅលើបណ្តាញសង្គម៖ ” ម្ហូបពិសេសសម្រាប់ថ្ងៃនេះ បើបាន 100share ចែកមី100កេសជូនក្មេងកំព្រា សុខចិត្តដាច់គុយទាវ បងប្អូនអាចចូលរួមបាន ស្វាគមន៍ជានិច្ចសម្រាប់គ្រប់សកម្មភាពមនុស្សធម៌”។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ការងារមនុស្សធម៌ជាមួយនឹងលោក សុំធ្វើការទាក់ទងទៅលោកហេង ឡុង ដើម្បីចូលរួម៕ អត្ថបទ៖ បក្សីចាំក្រុង