មួយរយៈក្រោយនេះគេសង្កេតឃើញថា ករណីអគ្គីភ័យហាក់កើតមានឡើងជារឿយ ដែលបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងជាច្រើនខ្នង។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅនេះមានករណីអគ្គីភ័យមួយកើតឡើងនៅឯភូមិតាំងធ្នង់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានលេបត្របាក់អស់ផ្ទះអស់មួយខ្នង រួមជាមួយទ្រព្យសម្បត្តិមានតម្លៃមួយចំនួន។

តាមប្រភពគណនីឈ្មោះ Sok Both បានសរសេររៀបរាប់ឲ្យដឹងថា «នារសៀលថ្ងៃទី ២៥/០២/២០១៩ មានករណីភ្លើងឆេះផ្ទះរបស់អ៊ុំ សូ ចំរើន, នៅភូមិតាំងធ្នង់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ក្នុងនោះគោយន្តមួយ គ្រឿង ស្រូវហាសិបថាំង ប្រាក់ ដប់ប្រាំម៉ីន និងសម្ភារៈមួយចំនួនដែលនៅក្នុងផ្ទះមានការខូចខាតទាំងស្រុង ហើយមិនមានកាគ្រោះថ្នាក់ដល់មនុស្សឡើយ។ ខ្ញុំបាទ សុខបុត្រ ក៏ដូចគ្រួសាររងគ្រោះសុំអំពាវនាវដល់សប្បុរសជនក្នុងប្រទេស ក្រៅប្រទេសក្តីមេត្តាជួយគាត់ អ្វីដែលអាចជួយបានតាមសទ្ទា នឹងផ្តល់ក្តីស្រឡាញ់ដល់គ្រួសាររងគ្រោះ ព្រោះយើងជាខ្មែរដូចគ្នា ទូរស័ព្ទ ០៣១ ២៣ ១៨០ ១០/០៧៧ ៤៧ ៤០ ០៨»។

យ៉ាងណាមិញ មហាជនជាច្រើនក៏បានចូលរួមសោកស្តាយ និងបង្ហាញក្តីអាណិតអាសូរចំពោះប្តីប្រពន្ធមួយគូនេះផងដែរ។ ដូច្នេះហើយសូមបងប្អូនមេត្តាធ្វើការចែករំលែកព័ត៌មាននេះ នឹងចូលរួមជួយឧបត្ថម្ភដើម្បីជួយដល់ក្រុមគ្រួសារដែលកំពុងជួបប្រទះក្តីខ្វះខាតនេះផង៕