ករណីចោរលួចទ្រព្យសម្បត្តិហាក់នៅតែមានកើតឡើងជាបន្តបន្ទាប់រហូតមក បើទោះបីជាមានការបង្ក្រាបពីបងៗក្រុមសមត្ថកិច្ចជាច្រើនលើកច្រើនសារក្តី។ ថ្មីៗនេះក៏ផ្ទុះមានករណីបុរសរោគចិត្តម្តងរួចមកហើយ ដែលលួចសម្រេចកាមនៅលើម៉ូតូឈប់មុខផ្ទះស្រីៗ តែពេលនេះមានករណីថ្មីប្លែកមួយទៀតហើយ គឺចោររោគចិត្តលួចកាត់លីអូស្រីៗដែលដាក់ហាល។ តាមប្រភពគណនីឈ្មោះថា Kunthea Smile ដែលបានបង្ហោះវីដេអូជាមួយនឹងសារសរសេររៀបរាប់ថា

«មុខមាត់ស្អាតបាតដែរតែហេតុអីក៏រោគចិត្តដេីរតែលួចកាត់លីអូស្រីៗយកទៅបៀមបែបនេះ​ មេីលហេីយហួសចិត្ត​ មិនមែនកាត់ខោអ្នកជួយផ្ទះខ្ញុំតែម្តង់​ទេ​ លួចកាត់៥ដងហេីយ​ ដល់ថ្នាក់បិទរូបវានៅមាត់ទ្វាហេីយនៅហ៊ានចូលកាត់ទៀត ឈប់បានឈប់ទៅ»។ យ៉ាងណាមិញក៏សូមក្រើនរំលឹកដល់បងប្អូននារីៗបង្កើនការប្រយ័ត្ន ជាពិសេសគឺចំពោះជនរោគចិត្តបែបនេះ ជៀសវាងមានគ្រោះថ្នាក់កើតឡើងដោយមិនបានប្រុងប្រយ័ត្ន៕