រឿងរ៉ាវហឹង្សាដោយចេតនាមួយបានកើតឡើងនៅវេលាម៉ោង 7 និង 20នាទីយប់ថ្ងៃទី 04 ខែកុម្ភៈ ឆ្នាំ 2019 បណ្តាលអោយមានអ្នករបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ខណៈដែលជនរងគ្រោះទៅប្តឹងសមត្ថកិច្ចអស់ជិតមួយខែទៅហើយតែគ្មានអ្នកអើពើ រហូតដាច់ចិត្តបង្ហោះវិដេអូនៅលើបណ្តាញសង្គម ដោយក្តីសង្ឃឹមថាថ្នាក់លើនឹងបានឃើញទង្វើររបស់ជនដៃដល់។ បើតាមម្ចាស់គណនី Facebook ដែលអះអាងថាជាជនរងគ្រោះមានឈ្មោះថា តិច លាង ឆាយ បានរៀបរាប់ថា៖

“សូមបងប្អូនជួយ Share ដើមបីជួយរកយុតិធម៌ដល់គ្រួរសារខ្ញុំបាទផងនៅ ថ្ងៃទី04ខែ02 ម៉ោង 07:20pm ដោយជនបង្ករបានវៃមកលើរគ្រួរសារខ្ញុំបាទបណ្ដាលអោយបែកក្បាលប្រាំមួយថ្នេរចំនួនពីរនាក់នឹងយកដំបងឆក់មកឆក់ទៀកផងហើយមិនអស់ចិត្តបានមកវៃតុកកៅអីបែកអស់ដូចឃើញក្នុងរូកភាពខាងក្រោយនឹង Video(ខ្ញុំបានដាក់ពាក្យបណ្ដឹងហើយនៅថ្ងៃកើតហេតុតែម្ដង់)នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធ៍សែនជ័យ តែមកដល់ពេលនេះគ្មាននាក់ណាកដោះស្រាយរកយុតិធម៌អោយគ្រួរសារខ្ញុំសោះ ហើយជនបង្ករនៅមានសេរីភាពដូចគ្មានរឿងអ្វីកើតឡើង(ជាចុងក្រោយខ្ញុំមានតែម្រាមដៃដប់សូមអោយសមត្ថកិច្ចពាក់ព័ន្ធជួយរកដំណោះស្រាយអោយគ្រួសារខ្ញុំបាទផង)”។ ទោះជាយ៉ាងណាក្តី យើងមិនទាន់ដឹងប្រាកដទេថា ដើមហេតុនៃជម្លោះបង្កជាហឹង្សារនេះ កើតឡើងដោយសារអ្វីនោះទេ ដោយយើងរងចាំភាគីម្ខាងចេញមុខបកស្រាយ និងដោះស្រាយគ្នាដោយសន្តិវិធី៕