តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពខ្ពស់ អ្នកនាង ពេជ្រ សោភា ដែលជាតារាមួយរូបមានសមត្ថភាពខ្ពស់អាចនិពន្ធទំនុកច្រៀង និងរាំបានយ៉ាងរស់រវើក។ ថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានបញ្ចេញស្នាដៃចម្រៀងថ្មីៗជាច្រើនបទសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីដូចជាបទ “កំលោះស្រុកស្រែ”, “ឈឹចិត្ត” និងបទជាច្រើនទៀត។

មុននេះបន្តិចអ្នកនាង ពេជ្រ សោភា បានប្រកាសស្វែងរកអ្នករាំ Cover ដែលបានអ្នកទស្សនាច្រើនជាងគេដើម្បីឈ្នះរង្វាន់ទូរស័ព្ទ Oppo F9 មួយគ្រឿង ដោល័ក្ខខណ្ឌនាងបានសរសេររៀបរាប់តាមរយៈបណ្តាញសង្គមថា «សម្រាប់អ្នកដែល Cover រាំបទ បោកកូនជ្រូក នឹងបានរង្វាន់ Oppo F9 មួយគ្រឿង។ លក្ខខ័ណ្ឌគឺត្រូវ រាំតាមក្បាច់ view បានច្រើនជាងគេ ផុតកំណត់ថ្ងៃទី 15 ខែ 3 តែកុំភ្លេចដាក់ បោកកូនជ្រូក»។ យ៉ាងណាមិញកុំភ្លេចចូលរួមរាំលេង ដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា!