តារាណេតអាយដល Pey Pey Dy ដែលបងប្អូនបានស្គាល់ច្បាស់តាមរយៈបណ្តាញសង្គម ដែលគាត់តែងចេញនូវវីដេអូកំប្លុកកំប្លែងធ្វើឲ្យបងប្អូនមិនអាចទប់សំណើចបាន។ ថ្មីៗនេះគេហាក់សង្កេតឃើញ Pey Pey Dy ហាក់មានភាពមមាញឹកជាមួយអាជីពរកស៊ីជំនួញផ្ទាល់ខ្លួន ក៏ដូចជាការថតពាណិជ្ជកម្មផលិតផលផ្សេងៗ។

ស្រាប់តែមុននេះបន្តិច Pey Pey Dy បានធ្វើឲ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើលដោយលេចវត្តមានរូបលោកបានចូលច្រៀងនៅឯផលិតកម្មសាន់ដេ ដោយមានចាប់ដៃគូជាមួយលោក Mr. White និង Mr. Blue ដើម្បីជាចំណងដៃសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ បទថ្មីដែលមានចំណងជើងថា “រាំដោះស្បែកជើង” ជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ សម្រាប់រាំលេងកម្សាន្ត អមដោយអត្ថន័យបែបសប្បាយៗកំប្លែងយ៉ាងទាក់ទាញអារម្មណ៍។ តោះៗមកស្តាប់ទាំងអស់គ្នា!