តារាចំរៀងស្រីសំលេងស្រទន់ អមជាមូយនិងសម្រស់ដ៏ស្រស់សោភា កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបងប្អូនធ្លាប់ស្គាល់តាមរយៈបទចម្រៀងល្បីៗជាច្រើនបទរបស់នាងដូចជាបទ “ខឹងគេតិចៗ​ នឹកគេខ្លាំងៗ” និងបទ “កន្លែងដើមតែមិនដូចដើម” និងបទល្បីៗជាច្រើនទៀត។ ធ្លាប់តែឃើញតារាស្រីរូបនេះបកស្រាយចំរៀងបែបសម័យយុវវ័យ ស្រាប់តែថ្មីៗនេះ កញ្ញា ឈិត សុវណ្ណបញ្ញា បានបញ្ចេញនូវបទចំរៀងថ្មីមូយបទជាចង្វាក់ កន្រ្ទឹម ដែលមានចំណងជើងថា «ចូលឆ្នាំចាំសង្សារ»។

បទ «ចូលឆ្នាំចាំសង្សារ» នេះជាស្នាដៃនិពន្ធទំនុកច្រៀងថ្មីរបស់លោក ម៉ានិត វីរ៉ាយុត្ត និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង នៅក្នុងផលិតកម្មថោន ដែលត្រៀមនឹងចេញលក់សម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ តោះមករៀនរាំចង្វាក់កន្រ្ទឹមនេះទាំងអស់គ្នា!