អតីតបេក្ខភាព Cambodian Idol នាង ប្រាក់សុគន្ធ​ ដែលជាយុវជនមួយរូបដែលមានប្រវត្តិតស៊ូដ៏ជូរចត់។ ថ្មីៗនេះគេបានសង្កេតថាលោក នាង ប្រាក់សុគន្ធ ហាក់កំពុងតែមមាញឹកជាមួយការ Cover ចម្រៀងតាមប្រពន័្ធយូធូបជាមួយតារាចាស់ប្រុសស្រី។ នាង ប្រាក់សុគន្ធ ហាក់នៅតែអាចឆក់យកដួងចិត្តប្រិយមិត្តអ្នកគាំទ្រតាមរយៈសមត្ថភាព និងទេពកោសល្យដែលលោកមាន។

ជាក់ស្តែងថ្មីៗនេះតារាប្រុសវ័យក្មេងរូបនេះបានចាប់ដៃគូជាមួយតារាកំប្លែង ចម្រៀងអាយ៉ៃជើងចាស់ អ្នកមីង នួន សារី ហៅ យ៉យ បកស្រាយចម្រៀងមួយបទដែលជាស្នាដៃមរតកដើមរបស់លោក ជា សាវឿន និងអ្នកស្រី​ រស់ សេរីសុទ្ធា ចំណងជើងថា “អស់មួយខែសល់មួយខែ”។ បងប្អូនមុខជាស្គាល់ច្បាស់នូវបទចម្រៀងមួយបទនេះ ដោយភាគច្រើនគឺយើងតែងបានឃើញគេលើកយកមកច្រៀងលេងកម្សាន្តនៅតាមកម្មវិធីផ្សេងៗដូចជាកម្មវិធីមង្គលការជាដើម។ យ៉ាងណាមិញតារាប្រុសវ័យក្មេង នាង ប្រាក់សុគន្ធ ប៉ះជាមួយតារាជើងចាស់យាយ យ៉យ ក៏បកស្រាយបទចម្រៀងមួយបទនេះពិរោះមិនធម្មតាដែរ តោះមកស្តាប់ទាំងអស់គ្នា៖