ប្រធានសមាគមមិត្តសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍លោក ហេង ឡុង ដែលបងប្អូនបានស្គាល់ថាជាតារាប្រុសស្រីមួយរូបដែលតែងយល់ដឹងពីសុខទុក្ខរបស់សិល្បករ សិល្បការិនី និងជនដែលជួបខ្វះខាត។ តារាស្រីចាស់វស្សារូបនេះ តែងបង្ហាញវត្តមាននៅក្នុងកម្មវិធីជាច្រើន មិនថាកម្មវិធីក្នុងសិល្បៈ ឬក៏កម្មវិធីបែបសប្បុរសធម៌នោះទេ។

ជាក់ស្តែងកាលពីថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍លោក ហេង ឡុង បានរៀបចំសម្ភារៈសិក្សាមួយចំនួនដើម្បីធ្វើការចែកជូនកុមារកំព្រានៅឯខេត្តព្រៃវែង ចំនួន ២០០នាក់ ស្របពេលជាមួយពិធីសម្ពោធការដ្ឋានសាងសង់ផ្ទះល្វែងរបស់ក្រុមហ៊ុន Heng Loong Resident តែម្តង។ ការធ្វើអំពើសប្បុរសនេះបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរនូវសណ្តានចិត្តដែលអ្នកទាំងពីរមាន ជាពិសេសគឺការយកចិត្តទុកដាក់ដល់កុមារកំព្រាដែលកំពុងខ្វះខាត៕