ប្រហែលមុននេះបន្តិចកញ្ញា ទេព បូព្រឹក្ស បានធ្វើការ Lives វីដេអូ និយាយបកស្រាយភ្លាមៗតែម្តង ដោយមានផេកមួយបានយកវីដេអូរបស់នាងទៅផុសដោយបានដាក់ Caption ទាមទារចំណាប់អារម្មណ៍ដែលធ្វើឲ្យប្រិយមិត្តមានការយល់ច្រឡំ។ កញ្ញា ទេព បូព្រឹក្ស ហាក់ទប់អារម្មណ៍មិនបានដោយសារតែមានសារព័ត៌មានមួយបានសរសេរដាក់ថា «ទេព បូព្រឹក្ស​ គ្រាន់តែគេរិះគន់ចង់ប្តឹង» ព្រោះតែមានប្រិយមិត្តមួយចំនួនមិនបានចូលអាន ឬមើលវីដេអូពេញនៅឡើយទេ ដោយគ្រាន់តែអាន Caption ហើយចូលមកខំមិនរិះគន់ ដៀលចំៗតែម្តង ដោយលើកប្រវត្តិកាលដែលនាងត្រូវគាគប់ស្រាបៀរដាក់មកខំមិន។

កញ្ញា ទេព បូព្រឹក្ស ក៏បានសំណូមពរដល់អ្នកសារព័ត៌មានទាំងឡាយ កុំដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យគេផ្សេងលំបាក។ ដោយនាងបានផ្តោតធ្ងន់ៗថានាងមិនដែលចង់ប្តឹងប្រិយមិត្តរបស់នាងនោះទេ ព្រោះដោយសារតែអ្នកគាំទ្រទើបមាន ទេព បូព្រឹក្ស ថ្ងៃនេះ តែនាងមិនគាំទ្រការមើលងាយតារាចម្រៀងនោះទេ ដោយអ្នកខ្លះបានខំមិនធ្ងន់ៗថាលើកមុនត្រឹមតែគប់ស្រាបៀរលើកនេះនឹងគប់អ្វីផ្សេងម្តង។ ដោយសារតែនាងធ្លាប់មានប្រវត្តិបែបនេះទើបនាងមានភាពភ័យខ្លាច អាស្រ័យហេតុនេះសូមបងប្អូនទាំងឡាយកុំមានការយល់ច្រឡំ និងសូមកុំមើលងាយតារាចម្រៀង ត្រូវចេះលើកលែងឲ្យគ្នា។​ ចង់ដឹងច្បាស់សូមចូរមើលវីដេអូខាងក្រោមនេះ៖