អ្នកនាង ខ្ញុង តារាកំប្លែង និងអ្នកចម្រៀងស្រី ដែលពូកែវោហាស័ព្ទ និងសម្លេងមានទឹកដម បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលកាលពីថ្មីៗនេះ ដោយរូបនាងបាន Lives វីដេអូទាំងមុខមាត់ជាំ ជាពិសេសបរិវេណរង្វង់ភ្នែកតែម្តង។ ដោយសារតែឃើញអ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា មានសភាពបែបនេះធ្វើឲ្យមហាជនជាច្រើនស្មានថារូបអ្នកនាងអាចនឹងត្រូវប្តីវាយធ្វើបាប ឬក៏កើតមានបញ្ហាអ្វីមួយជាក់ជាមិនខាន។

យ៉ាងណាមិញចម្ងល់ទាំងអស់ហាក់ត្រូវបានបកស្រាយតាមរយៈការ Lives វីដេអូមួយនេះ ដោយរូបអ្នកនាងពុំបានមានទំនាស់ជាមួយស្វាមី រហូតដល់ថ្នាក់ប្រើអំពើហិង្សាបែបនេះទេ តាមពិតទៅអ្នកនាង ខ្ញុង បានវះកាត់កែច្រមុះ ដែលជាហេតុបណ្តាលឲ្យជាំសាច់ ជាពិសេសរង្វង់ភ្នែក ដូចនេះសូមបងប្អូនកុំយល់ច្រឡំអី។ គួរបញ្ជាក់ឲ្យដឹងផងដែរថាអ្នកនាងបានវះកាត់កែច្រមុះនេះអស់រយៈពេលមួយសប្តាហ៍មកហើយ អ្នកនាងក៏មិនមានភាពខ្មាសអៀនអ្វីត្រូវលាក់បាំងដែរ ដោយអ្នកនាងប្រាប់ត្រង់ៗទៅប្រិយមិត្តអ្នកគាំទ្រតែម្តងថា នាងចង់ស្អាត ទើបនាងវះកាត់កែច្រមុះបែបនេះ។ ចង់ដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖