លោក ម៉ៃ សុគន្ធ ជាតារាចម្រៀងល្បីឈ្មោះគួរសម និងតែងតែបញ្ចេញមតិទៅលើរឿងរ៉ាវនានានៅលើបណ្តាញសង្គម ហើយមហាជនជាច្រើនស្គាល់ថាជា មហាទើស នោះ។ ថ្មីៗនេះ ម៉ៃ សុគន្ធ បានចែករំលែកបទពិសោធន៍ និងដាស់តឿនដល់មហាជន ចំពោះរឿងចាក់ច្រមុះឲ្យស្អាត និងស្រួច។ ដោយ ម៉ៃ សុគន្ធ បានសរសេររៀបរាប់ថា៖

“វាជាការឈឺចាប់មួយ សូមកុំជឿលើការចាក់ច្រមុះអោយស្អាតនិងស្រួចអោយសោះវាគ្រោះថ្នាក់ណាស់។ ខ្ញុំឆ្លងកាត់ហើយ ថ្ងៃនេះសូមបង្ហាញការពិតមួយនេះទុកជាបទពិសោធន៍ចុះ បងប្អូនបើចង់កែច្នៃភាពខ្វះខាតពីធម្មជាតិ សូមជៀសពីការចាក់បំពេញ។ បើចង់មែនធ្វើតែម្តងទៅ ខុសខ្ទង់ រឺមិនស្រឡាញ់ ដកចេញភ្លាម។ តែបើចាក់វិញ ខុសហើយ ត្រូវខាតពេលវេលា ខាតទាំងលុយច្រើន ព្រោះពិបាកណាស់ក្នុងការវះកាត់បូមយកចេញ”៕