ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ អាចារ្យធំ បានចាប់ដៃជាមួយនឹងតារាចម្រៀងល្បីៗ៣ដួង អេដា, សួន ពិសិដ្ឋ និងហេងពិទូ បញ្ចេញបទចម្រៀងថ្មី ដែលមានចំណងជើង “រាំវង់ខ្មែរ” ដោយបទចម្រៀងនេះនិពន្ធសម្រួលប្រើអស់រយៈពេល១ឆ្នាំ។

ដោយ អាចារ្យធំ បានសរសេររៀបរាប់ថា៖ “ជិតដល់​ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ចូលមកដល់ ក៏នឹកឃេីញដល់បទចម្រៀងមួយបទ​ ដែលពួកយេីងបានធ្វេីរួមគ្នា​ ទុកមិនបានសម្រួលជាង១ឆ្នាំហេីយ​។ មានចំណងជេីងថា រាំវង់ខ្មែរ​ និពន្ធទាំងភ្លេង​ និងទំនុកច្រៀងថ្មី​ ដោយបងប្រុស​ សួន​ ពិសិដ្ឋ។ ច្រៀងរួមគ្នា​ជាមួយ ប្អូនស្រី​ អេដា​ សម្លាញ់​ ហេង​ ពិទូ​ បងប្រុស​ សួន​ ពិសិដ្ឋ​ និងខ្ញុំបាទ​ អាចារ្យធំ បេីលោកអ្នកគាំទ្រ​ ចែករំលែកផងណា”៕