កាលពីពេលថ្មីៗនេះ លោក តាន់ គឹមសួរ បានធ្វើការរិះគន់រឿងរាំរែករបស់ក្រុមរាំ ទេព បូព្រឹក្ស កាយវិការមិនសាកសមនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ជាមួយនឹងការរិះគន់នេះ តារារ៉េប G-devith ក៏បានធ្វើការបកស្រាយ និងសម្របសម្រួលជាមួយនឹងលោក តាន់ គឹមសួរ ក្នុងនាមជាខ្មែរ និងជាអ្នកស្គាល់គ្នា ដោយ G-devith បានសរសេររៀបរាប់ថា៖

“សេចក្តីបញ្ចប់ សូមអរគុណដល់បង Tan Kimsour ដូច្នោះអ្វីៗបានស្តែងចេញមករួចទៅហើយក៏បានដល់ទីបញ្ចប់ដែរ ហេតុដូចនេះខ្ញុំនៅតែកាន់គោលជំហររបស់ខ្ញុំ ស្រលាញ់ជាតិខ្ញុំឈាមជ័រខ្ញុំ ស្រលាញ់អ្នកគាំទ្ររបស់ខ្ញុំ ក៏ដូចជាស្រលាញ់ខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំនឹងខិតខំតស៊ូបន្ថែមទៀតដើម្បីកែច្នៃនូវសិល្បះចម្រៀងសម័យដើម្បីមានឳកាសឆ្ពោះទៅប្រកួតប្រជែងទីផ្សារអន្តរជាតិ។ ខ្ញុំសូមអរគុណដល់ផែនដី អរគុណដល់ប្រទេសខ្ញុំដែលបានផ្តល់កំណើតជាទីឈរជើងព្រមទាំងសមត្ថភាពពិសេសដល់ខ្ញុំ ក៏ដូចជាសូមអរគុណដល់បងប្អូនដែលតែងតែតាមដានជំរុញទឹកខ្ញុំអោយក្រោកឈរតស៊ូនិងឧបសគ្គដែលបានកើតឡើងចំពោះមុខ ម្តងហើយម្តងទៀត។ សូមបងប្អូនចូលរួម ជំរុញបន្ថែមសិល្បះសម័យ និង លើកស្ទួយសិល្បះវប្បធម៍ខ្មែរដ៏ថ្លៃថ្លា ដើម្បីអោយទីផ្សាររបស់យើងមានមុខមាត់នៅលើឆាកអន្តរជាតិ ដែលមនុស្សអោយតម្លៃថ្លៃកប់មេឃ ។

ជាថ្មីម្តងទៀតអរគុណដល់បងសំរាប់ការផ្តល់ជាយោបល់រិះគន់ដោយសម្តីនិងកាយវិការទន់ភ្លន់ ដែលជាទំនៀមទម្លាប់ដ៏ថ្លៃថ្លានៃមហានគរយើងតាំងពីបូរាណមក ដោយមិនមានភាសាជេរដៀល ។ ជាថ្មីម្តងទៀតសូមអរគុណដែលបងនិងក្រុមការងាររបស់បងតែងតែមើលឃើញនិងយកចិត្តទុកដាក់ជាពិសេសដល់ប្អូនទាំងពីរ។ ខ្ញុំតែងតែឃើញបងសន្តោសប្រណីដល់មនុស្សជំវិញខ្លួនបងទោះជាគេមានកំហុសធ្ងន់យ៉ាងណាបងតែអោបក្រសោបមិនបញ្ចេញប្រត្តិកម្មដោយប្រកាន់បាននូវទឹកចិត្តប្រណីគួរអោយគោរពជាទីបំផុត ។ ព្រះគ្រប់ព្រះអង្គតែងតែបង្រៀនអោយមនុស្សស្គាល់ផ្លូវខុសផ្លូវត្រូវ ព្រះពុទ្ធបង្រៀនអោយស្គាល់ខ្លួនឯងនិងសេចក្តីស្ងប់ចាកផុតទុក្ខសោក ព្រហ្មម៉ាញសាសនា បង្រៀនអោយមនុស្សប្រកាន់ខ្ជាប់ខ្ជួននូវសច្ចៈ ។ ជាចុងក្រោយខ្ញុំសូមបួងសួងដល់វត្ថុសក្ក័សិទ្ធនិងទសបារមីទាំងអស់នៅក្នុងលោកអោយទ្រង់ជួយអោយពរនិងប្រស់ព្រំដល់ទង្វើរល្អទាំងប៉ុន្មានដែលបានផុសចេញពីបេះដូងដោយគ្មានសេចក្តីឬចេតនាវៀចវេរសូមអោយជោគជ័យនិងកាន់តែថ្គំថ្គើងកុំអោយស្គាល់ពាក្យវិនាសឬបរាជ័យក្នុងកិច្ចកាងារនិងបំណងដែលបាបប៉ងប្រាថ្នា។ ដោយក្តីគោរពនិងគោលជំហរយ៉ាងខ្លាំងខ្លាពីខ្ញុំ : ងួន ចាន់ ដាវីត”៕