ជាច្រើនលើក ច្រើនដងមកហើយចំពោះករណីសម្រាមកកកុញស្ទះពេញប្រឡាយលូទឹកស្អុយបឹងត្របែក ដែលបង្កហេតុផ្សេងៗដូចជាធ្វើឲ្យកង្វះអនាម័យ មានជម្ងីឆ្លងផ្សេងៗ ព្រមទាំងបណ្តាលឲ្យស្ទះលិចទឹកជាដើម។ ករណីនេះគឺកើតឡើងមកពីការទម្លាប់របស់បងប្អូនមួយចំនួនដែលពិបាកនឹងកែ ដែលជាហេតុធ្វើឲ្យការកកស្ទះ និងការចោះសម្រាមចូលប្រឡាយលូទឹកស្អុយនេះពិបាកស្តារ និងទប់ស្កាត់។

យ៉ាងណាមិញបើទោះបីជាពិបាកខ្លួន ក៏យុវជនមួយក្រុមនេះមិនបានបោះបង់ចោលគោលបំណងដើម្បីស្តារប្រព័ន្ធលូទឹកស្អុយមួយនេះ ដោយប្រមូលសម្រាមចេញនោះឡើយ។ ពួកគេបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងភ្ញាក់ផ្អើលចំពោះការពុះពារប្តេជ្ញាចិត្តរបស់ពួកគេ។

តាមរយៈប្រភពទំព័រ Life Unlock ដែលបានបង្កើត Project មួយនេះឡើង ក្នុងគោលបំណងដើម្បីធានាបានទីក្រុងស្អាត ដោយពួកគេសុខចិត្តលះបង់ និងចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើការងារមួយនេះរហូតទាល់តែបានសម្រេច។ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីចូលរួមឧបត្ថម្ភជំនួយជាការ៉ុង ឬប៉ាវសម្រាប់ដាក់សម្រាម ឬចូលរួមជាមួយពួកគាត់ដោយទាក់ទងទៅលេខ ០៧០ ៥២​ ៥២ ១១ ឬក៏ Inbox ទៅកាន់ទំព័រ Life Unlock ផ្ទាល់តែម្តង៕