កាលពីរាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញជាថ្ងៃមង្គលការរបស់តារាចម្រៀងប្រុសលោក សុខ រក្សា ជាមួយនឹងតារាសម្តែងស្រី កញ្ញា កុល ដាវី ដោយមានការរៀបចំយ៉ាងអធិកអធម។ ជាក់ស្តែងពិធីពិសារភោជនីយហារទទួលភ្ញៀវកិត្តិយស នៅឯ ​អគារ​សន្និបាត​កោះ​ពេជ្រ​ គេសង្កេតឃើញមានតារាចម្រៀង តារាសម្តែង តារាកំប្លែងល្បីៗជាមិត្តក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនរយនាក់បានមកសាទរចំពោះគូស្វាមីភរិយាថ្មីមួយគូនេះ។

គួររំលឹកថាតារាស្រីប្រសមួយគូនេះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បានចងដៃចំនួន ៥ពាន់ដុល្លារ​ នៅថ្ងៃមុនចូលរោងការតាំងពីថ្ងៃទី១៤ កុម្ភៈ។ ដោយ កុល ដាវី និង សុខ រក្សា សម្តែងការត្រេកអរជាពន់ពេក។ តោះមកមើលរូបភាពនៅខាងក្រោម៖