ក្រុមរាំនារីមួយក្រុមបានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងកម្មវិធី Asia’s Got Talent ជាមួយនិងការបញ្ចេញក្បាច់រាំដ៏រស់រវើកកាលពីយប់មិញនេះ។ ក្រុមរាំនារីនោះមានឈ្មោះថា HANOI XGIRLS មានសមាជិកចំនួន ៨នាក់ពីមកប្រទេសវៀតណាមដែល បានធ្វើអោយទិដ្ឋភាពកាលពីយប់មិញនេះពោរពេញទៅដោយភាពរីករាយ។

គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះក្រុម HANOI XGIRLS បានបញ្ចេញក្បាច់រាំដ៏រស់រវើក មានការសហការគ្នាបានល្អ អមជាមួយនិងភាពស៊ិចស៊ី​ មើលទៅហាក់ជឿជាក់់លើសមត្ថភាពរបស់ពួកគេ ដែលជាហេតុ​ធ្វើអោយទស្សនិកជន និងគណៈកម្មការមានការពេញចិត្ត រហូតលោក DAVID បានសំណូមពរអោយលោក JAY PARK​ ឡើងបញ្ចេញក្បាច់រាំជាមួយក្រុម HANOI XGIRLS នៅលើឆាកបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាមិញក្រោយពីការបញ្ចេញសមត្ថភាពរួច ក្រុម HANOI XGIRLS ក៏បានជាប់ទៅកាន់វគ្គបន្ទាប់ផងដែរ ដោយមាន​ការជ្រើសយកពីគណៈកម្មការទាំងបី។ ចង់ដឹងថាការបញ្ចេញក្បាច់រាំនោះមានភាពទាក់ទាញយ៉ាងណានោះ​ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖