ឯកឧត្តម ពេជ្រ ស្រស់ ព្រលះ K01 កប់ៗមាត់ស្ទើរចុកឈាម ដោយនិយាយថា បើមិនចេះអក្សរទេកុំប្រឹងពេក…

ក្រោយពេលដែលឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនគាំទ្រចំពោះរឿងទោសប្រហារជីវិតនៅក្នុងប្រទេសកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចង់អោយមានចំពោះករណី ឪពុករំលោភកូនបង្កើត ជីតារំលោភចៅបង្កើត ពូរំលោភក្មួយ ជាដើម ក្រោមការធ្វើប្រជាមតិទូទាំងប្រទេស ភ្លាមៗស្រាប់តែមានការចេញប្រតិកម្មយ៉ាងខ្លាំងផងដែរពីសំណាក់លោក K01 ដែលគេស្គាល់ថាជាអ្នកសារព័ត៌មានមួយរូប។

ក្រោយការប្រតិកម្មរបស់លោក K01 មកកាន់ឯកឧត្តម ពេជ្រ ស្រស់ រួចមកធ្វើអោយឯកឧត្តម ពេជ្រ ស្រស់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតព្រលះ K01 កប់ៗមាត់ស្ទើរក្អួតឈាម និងប្រើពាក្យធ្ងន់ៗថា K01 បើមិនចេះអក្សរទេកុំប្រឹងពេក ហើយអោយយកគំរូតាមលោក សាន្ត ប៊ុនធឿន វិញក្រែងលោមានអនាគតជាងនេះ។ តោះបើចង់ដឹងថាឯកឧត្តម ពេជ្រ ស្រស់ ខឹងប៉ុណ្ណានោះ សូមទស្សនាវិដេអូខាងក្រោម៖

Written By

sovann khmernote