ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ ដែលជាសង្ឃមួយអង្គចូលចិត្តធ្វើបុណ្យតាមរយៈការចែកសម្ភារៈសិក្សា ម្ហូបអាហារដល់កុមារ និងអ្នកទីទល់ក្រផ្សេងៗនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងព្រះអង្គ ជាសង្ឃប៉ុន្តែនិយមប្រើប្រាស់របស់ថ្លៃៗ (Brand) ដែលខ្លះមានតំលៃដល់ទៅរាប់ពាន់ដុល្លារសហរដ្ឋអាមេរិកក៏មាន។ ប៉ុន្តែក្រោយពេលមានការរិះគន់បែបនេះ ភ្លាមៗ ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ ក៏បានបកស្រាយវិញថា របស់ទាំងអស់នោះគឺញាតិញោម ជាអ្នកផ្ញើរទិញនោះទេ មិនមែនព្រះតេជព្រះគុណ ទិញប្រើប្រាស់ខ្លួនព្រះអង្គឡើយ។

ថ្មីៗនេះដែរស្រាប់តែផ្ទុះរឿងមួយទៀត របស់ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ ដោយផេក Facebook មានឈ្មោះថា Buddhism/ព្រះពុទ្ធសាសនា បានយករូបថតមួយសន្លឹករបស់ ព្រះអង្គជាមួយនឹងបុរសម្នាក់ ជាមួយនឹងការកាន់បាច់ផ្កាកុលាប ទៅផុសរហូតមានការរិះគន់ម្តងទៀត។ មិនបានប៉ុន្មានផងផេកដដែលក៏បានបង្ហោះសារ មួយចំនួនដែល ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ បានធ្វើការទាក់ទងទៅអោយលុបរូបថតមួយសន្លឹកនោះចោល និងហ៊ានទិញរបស់មានតំលៃដល់ទៅ 1ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក៏បានអោយតែព្រមលុប។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?