កាលពីប៉ុន្មាននាទីមុននេះលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖ “ព័ត៌មាន​ទាន់​ហេតុការណ៍​ ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ​ បានអោយដឹងមុននេះបន្តិចថា​ ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី​ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពីពេលកន្លងមកថ្មីៗនេះ​ ។”

គួរបញ្ជាក់ថា នៅក្នុងឱកាសចែកសញ្ញាបត្រនោះផងដែរ សម្តេចតេជោ ក៏បានលើកឡើងពីក្លឹបកំសាន្តរ៉ុកមកនិយាយផងដែរ ដោយសម្តេចបានហៅក្លឹបនោះថា ជាកន្លែងចង្រៃ ដែលបានបំផ្លាញនូវសេចក្តីសុខប្រជាពលរដ្ឋ ហើយសម្តេចបានបន្តទៀតថា “ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរបាលរបស់យើងបានបង្ក្រាបទាន់ពេលវេលា គួរតែបង្ក្រាបឲ្យបានមុននឹងទៅទៀត ប៉ុន្តែយើងទើបនឹងបង្ក្រាបបាន។ ជិតក្បែរសាលា ស្រាប់តែមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ ដូច្នេះគឺសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយនឹងដំណើរការរបស់តុលាការត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រលប់នៃអំពើពាលាអាវ៉ាសែសម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឲ្យដល់ទីជំរៅនូវមេក្លោងអាមួយនេះ នៅកន្លែងណា? ត្រូវរកឲ្យឃើញ ដើម្បីជីករឹកគល់ នៃការជួញដូគ្រឿងញៀន”៕