លឿនណាស់! ទុកម៉ូតូមុខផ្ទះ លោកចោរលួចកាត់សោ ក យកទៅបាត់ដោយសុវត្ថិភាព
សង្គម March 12, 2019 sovann khmernote

យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះក៏មានករណីជនសង្ស័យម្នាក់វ័យប្រហែលជា ១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពតែម្នាក់ឯងលួចកាច់សោ.កម៉ូតូ លួចបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដោយម៉ូតូដែលជនសង្ស័យកាច់សោ.ក យកទៅបាត់នោះគឺម៉ាក Suzuki Nex 2013 ពណ៌ផ្កាឈូក​ ផ្លាកលេខ 1BQ-1715។ ដោយគណនីហ្វេសប៊ុកឈ្មោះ NaNo NaRak បានសរសេរអំពាវនាវថា៖ “នៅវេលាម៉ោង​ 6:50ល្ងាច​ ( 11.03.19 ) មានចោរលួចកាច់​សោក​ម៉ូតូ ប្អូនស្រីខ្ញុំ ម៉ាក​ Suzuki Nex 2013 ពណ៌ផ្កាឈូក​ ផ្លាកលេង​ 1BQ-1715 បេីមានបងប្អូនណាបានឃេីញសូមជួយ ទំនាកទំនងមកខ្ញុំផង​ ( 010507281 ) នឹងមានសុគុណជូន​ help share pg bong poun”៕

វីដេអូ៖