យក់ ថិតរដ្ឋា តារាចម្រៀងស្រីម្នាក់ដែលប្រឡូកសិល្បៈអស់ជាង២០ឆ្នាំ ជាមួយបទពិសោធន៍ និងទេពកោសល្យខ្ពស់។ តារាស្រីចាស់វស្សារូបនេះ ហាក់នៅតែអាចរក្សាសម្លេងរបស់ខ្លួនបានយ៉ាងល្អ គឺនៅតែច្រៀងបានយ៉ាងពីរោះ និងមានទឹកដមអាចបទបែនតាមស្ទាយន៍បទចម្រៀងបាន។ មួយរយៈក្រោយនេះអ្នកនាង យក់ ថិតរដ្ឋា ហាក់ពុំសូវមានវត្តមានក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ ព្រោះតែជាប់រវល់នឹងភារកិច្ចផ្ទាល់ខ្លួន។

យ៉ាងណាមិញស្រាប់តែមុននេះបន្តិចអ្នកនាងបានពញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររបស់នាងដោយបានបញ្ចេញបទចម្រៀងថ្មីមួយបទ យ៉ាងពីរោះជាមួយចង្វាក់កន្ត្រាក់អារម្មណ៍។ បទថ្មីចំណងជើងថា “ពើតឱរ៉ា” ដែលជាសំនៀងដើមរបស់លោកស្រី សុង សេងហ៊ន ត្រូវបានលើកម​កបកស្រាយឡើងវិញដោយអ្នកនាង យក់ ថិតរដ្ឋា ហាក់កំពុងតែរន្ថើនចិត្តប្រិយមិត្តពេញបណ្តាញសង្គម។ ដើម្បីដឹងច្បាស់ថាបទនេះមានលក្ខណៈពិសេសអ្វីបានជាទាក់ចិត្តមហាជនច្រើនបែបនេះ មកស្តាប់ទាំងអស់គ្នា!