កាលពីម្សិលមិញនេះ កងកម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនលោកឧកញ៉ា គិត ធាង បញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងករណីគ្រឿងញៀនជិត៥០គីឡូក្រាម ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​។ ហើយនាពេលព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបញ្ចូនខ្លួនលោកឧកញ៉ា គិត ធាង មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងគ្រឿងញៀន។

ជុំវិញការបញ្ចូនខ្លួនលោកឧកញ៉ា គិត ធាង មកសាលាដំបូងរាជធានីភ្នំពេញនេះផងដែរ លោក ផែង វណ្ណៈ មានការងឿងឆ្ងល់ ដោយសារតែហាក់មានការលាក់បាំងមិនឲ្យថតរូបលោកឧកញ៉ា គិត ធាង។ ក្នុងនោះលោក ផែង វណ្ណៈ បានលើកឡើងថា៖ “ហេតុ​តែជនសង្ស័យជា​ ឧកញ៉ា​ សមត្ថកិច្ច​ប្រឹងលាក់រូបថតមិនអោយថតមិនអោយបញ្ចេញ​ ? បេីចោរលួួចមាន់​វិញដាក់ខ្នោះហេីយថតបង្ហោះព្រោងព្រាត​ ។ ការលាក់បាំងរូបថតរបស់​ ឧកញ៉ា​ គិត​ ធាង​ មិនអោយមហាជនឃេីញ​ ធ្វេីអោយគេសង្ស័យថា​ ជនសង្ស័យ​អាចមិនមែនជា​ ឧកញ៉ា​ គិត​ ធាង​ ទេ​ អាចជាជនសង្ស័យសិប្បនិម្មិតក៏ថាបាន​។”៕