អ៉ឹម ជីវ៉ា សម្តែងការហួសចិត្តចំពោះព្រះរាជអាជ្ញាខេត្តកោះកុង ដោយចំណាយពេល៤ខែ ដើម្បីស្នើសុំយកឡានខ្លួនមកវិញ នៅតែមិនបានទៀត ព្រោះគ្មានអ្នកអើពើ
សិល្បៈ March 12, 2019 SAM

អ៉ឺម ជីវ៉ា តារាសម្តែង និងចម្រៀងមួយរូបដែលប្រឡូកសិល្បៈអស់ពេលជាយូរ ជាមួយសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន។ គួររំលឹកឲ្យដឹងដែរថាលោកធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនៅឯស្រែអំបិល ខេត្តកោះកុង កាលពីប៉ុន្មានខែមុន មកទល់ពេលនេះរថយន្តរបស់លោកគឺនៅរក្សាទុកនៅទីនោះនៅឡើយទេ។

មុននេះបន្តិចលោក អ៉ឹម ជីវ៉ា បានរ៉ាយរ៉ាប់ទាំងមិនពេញចិត្តនៅលើបណ្តាញសង្គមថា «សូមជួយ Share1 ផង តើសម្តេចតេជោ ហ៊ុន សែន ពិតជាធ្វើអោយពួកគាត់រវល់ដល់ថ្នាក់និងមែនទេ??? ព្រោះខលទៅដងណាពួកគាត់ថាប្រជុំរវល់ជាប់រៀបចំជូនសម្តេចតេជោ ហ៊ុនសែន រហូត ..!!! រយៈពេល៤ខែហើយ ឡានដ៏អភ័ព្វមួយនេះជាប់នៅអធិការស្រុកស្រែអំបិលខេត្តកោះកុងដដែល។ ខ្ញុំពិតជាជាមានការអស់សង្ឃឹមខ្លាំងណាស់ ខលម្ដងណាពួកគាត់ថា ព្រះរាជអាជ្ញាទាំងពីរគាត់ឆ្លើយថារវល់រហូត ព្រះរាជអាជ្ញារងឆ្លើយទៅព្រះរាជអាជ្ញាកោះកុង ។

ខ្ញុំរងចាំ៤ខែហើយ គ្រាន់តែឡើងចុះជួលឡានគេមិនតិចជាង១០ ទៅ២០ដងទេ ឯចំនាយក៏អស់ច្រើនដែរ តែប៉ូលិសប្រាប់ថាថ្ងៃនេះថ្ងៃនោះរហូត.. មេជាប់ចេះជាប់ចុះ។ ខ្ញុំពិតជារង់ចាំឡានរបស់ខ្ញុំចេញពីអធិការស្រុកស្រែអំបិល ដើម្បីយកទៅលក់បន្តបានថវិការបន្តិចបន្តួចបង្រ្គប់ទិញរកឡានណាមួយគ្រាន់នឹងជិះទៅណាមកណា ព្រោះរាល់ថ្ងៃពេលទៅថត ទៅកម្មវិធីសិល្បៈ ត្រូវជិះម៉ូតូឌុប តុកតុក ផាសអេប ខោអាវស្បែកជើងយួសំពីងសំពោងដូចមនុស្សឆ្កួត!!! អ្នកផ្សេងគេមិនបានដើរជាមួយខ្ញុំគេមិនមែនជាខ្ញុំគេមិនដឹងទេ ថាខ្ញុំបាទ អុឹម ជីវ៉ា លំបាក ប៉ុណ្ណា?

អ្នកខ្លះមិនបានជួយខ្ញុំទេ ខ្ញុំញញឹមតែនៅមុខកាមេរ៉ា MV ថតកុន ក្នុងកញ្ចក់ទូរទស្សន៍ទេ តែធាតុពិតគឺជីវិតខ្ញុំមិនដូចក្នុងកញ្ចក់ទូរទស្សន៍ទេ គ្រាន់តែឡើងចុះទៅខេត្តកោះកុងខ្ញុំហត់មិនអីទេ តែចំលុយធ្វើសោហុយទៅមកច្រើនណាស់ ខ្ញុំគ្មានលុយទេ រកតែលុយជិះផាសអែបទៅថតមិនចង់បានផង។ បញ្ហាភាគីគ្រោះថ្នាក់ទាំងសងខាងបានបានចរចារបញ្ចប់រឿងនេះហើយ នៅឡើយនៅតែរង់ចាំខាងប៉ូលិស និងព្រះរាជអាជ្ញាដោះស្រាយទេ តែរង់ចាំជិត៤ខែហើយ គាត់ប្រាប់ថារវល់ចេះចុះនេះនោះរហូត ខ្ញុំជួលឡានគេឡើងចុះចង់វិលមុខហើយ ហើយខាតពេលទៀត ហើយលោកពូស្នងការខេត្តកោះកុង គាត់ក៏សាញ៉េអោយរួចរាល់ហើយ នៅតែព្រះរាជអាជ្ញាទេ រវល់រហូត។

ខ្ញុំពិតជាត្រូចការយកឡានដើម្បីយកលុយទិញឡានណាមួយបានជិះនិងគេព្រោះខ្ញុំអត់លុយ គឺឡានរបស់ខ្ញុំបើលក់គឺបាន ៤០០០ ទៅ ៥០០០$ ដែរ ដូចនេះខ្ញុំពិតជាត្រូវការចាំបាច់មែន ព្រោះត្រូវរង់ចាំយូពេកហើយ តើពេលណាបានដោះបាន?? ដោយក្តីគោរព អំពីខ្ញុំបាទ: អុឹម ជីវ៉ា»៕