ដូចដែរអ្នកបានដឹងរួចមកហើយទឹកឃ្មុំពិតជាផ្ដល់នូវសារៈប្រយោជន៍ច្រើនណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃមិនថា​​ ការធ្វើម្ហូបអាហារ ការធ្វើជាថ្នាំព្យាបាល ឬច្នៃជាភេសជ្ជៈផ្សេងៗ។ ហើយអ្វីដែលកាន់តែពិសេស​នោះទឹកឃ្មុំក៏មានតួនាទីសំខាន់ក្នុងការជួយថែរក្សាសម្រស់របស់អ្នកអោយកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញពីរបៀបប្រើប្រាស់ទឹកឃ្មុំក្នុងការថែរក្សាសម្រស់របស់អ្នកដូចខាងក្រោម៖

ទី១.​​ព្យាបាលការបបូរមាត់៖ ប្រសិនបើបបូរមាត់របស់អ្នកខ្មៅ ឬប្រេះពិបាកក្នុងការលាបក្រែមអ្នកអាចព្យាបាលដោយការលាបទឹកឃ្មុំ នៅលើបបូរមាត់របស់អ្នកហើយទុករយៈពេល ៥នាទី អនុវត្តជារៀងរាល់ថ្ងៃអ្នកនឹងទទួលបានបបូរមាត់ដ៏ស្រស់ស្អាត។

ទី២. ព្យាបាលការរលាក៖ ជាធម្មតានៅពេលអ្នករងរបួសដោយការរលាកវាប្រាកដជាបង្កឲ្យមានពងបែក តែអ្នកអាចបង្ការវាបានដោយគ្រាន់តែយកទឹកឃ្មុំមកលាបនៅលើកន្លែងដែលរលាកនោះភ្លាមៗ វានិងជួយអោយកម្ដៅនៃការរលាកនោះបានធូរស្បើយ ហើយមិនធ្វើឲ្យមានស្នាមទៀតផង។

ទី៣. ជួយអោយផ្ទៃមុខម៉ត់រលោង៖ អ្នកនិងទទួលបានផ្ទៃមុខម៉ត់រលោងដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយនិងម្សៅធញ្ញជាតិដែលអ្នកអាចរកទិញបាននៅតាមបណ្ដាផ្សារទំនើបផ្សេងៗ មកលាយបញ្ចូលគ្នាឲ្យសព្វហើយដុសទៅលើផ្ទៃមុខថ្នមៗក្នុងរយៈពេល ១៥នាទី បន្ទាប់មកធ្វើការលាងសម្អាតចេញ អ្នកនឹងមានអារម្មណ៍ថាផ្ទៃមុខរបស់អ្នកម៉ត់រលោងជាងមុន។

ទី៤. ជួយកាត់បន្ថយការជំពាក់សក់៖ សក់ជំពាក់វាមិនមានផលពិបាកក្នុងការដោះស្រាយទេប្រសិនបើអ្នកប្រើប្រាស់វិធីនេះ ដោយយកទឹកឃ្មុំមួយកូនពែងតូចមកលាយជាមួយនឹងប្រេងអូលីវមួយកូនពែងតូចគ្នាហើយកូរឲ្យសព្វ បន្ទាប់មកលាបទៅលើសក់ដែលជំពាក់នោះទុករយៈពេល​ ១៥ទៅ២០នាទីហើយលាងសម្អាតចេញរួចជាការស្រេច។