ស្រីស្អាតជាបេក្ខភាព American Idol រូបនេះ ច្រៀងពីរោះខ្លាំង រហូតធ្វើឲ្យ Katy Perry ទាយថាជាអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះ
សិល្បៈ March 18, 2019 Chan Sreyny

ប្លែកទៀតហើយ​នៅក្នុងសប្ដាហ៍នេះជាមួយនិងកម្មវិធី American Idol របស់ទូរទស្សន៍ ABC ជាមួយនិងការបង្ហាញសមត្ថភាពរបស់បេក្ខជន បេក្ខនារីដែលសុទ្ធសឹងតែជាជើងខ្លាំងជាច្រើនរូបមកពីគ្រប់តំបន់ដើម្បីប្រកួតយកពានរង្វាន់នៅក្នុងរដូវកាល ទី១៧នេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្តកាន់តែមានអារម្មណ៍ថាប្លែក និងភ្ញាក់ផ្អើលទៅទៀតនោះគឺការបង្ហាញសមត្ថភាពរបស់បេក្ខនារីមួយរូបដែលមកពីរដ្ឋ California កាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថាបេក្ខនារីរូបនោះមានឈ្មោះថា​ Ashley Hess serenades មានអាយុ ២៧ឆ្នាំបានធ្វើឲ្យគណៈកម្មការទាំងបីអត់ទ្រាំនឹងសរសើរមិនបានជាមួយនិងទេពកោសល្យដ៏បុិនប្រសព្វរបស់នាងក្នុងការបកស្រាយចម្រៀងរបស់តារាចម្រៀង​ Norah Jones អមនិងការលេងភ្លេងដោយឧបរករណ៍ព្យាណូបានយ៉ាងពិរោះ ហាក់សណ្ដំចិត្តគណៈកម្មការទាំងបីឲ្យលន្លង់លន្លោចទៅតាមសម្លេងដ៏ស្រទន់របស់នាង។ មិនតែប៉ុណ្ណោះរូបនាងក៏ត្រូវបានគណៈកម្មការ Katy Perry ថាអាចនឹងជាអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះផងដែរ​ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖