វិធីប្លែកៗដែលធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកកាន់តែមានប្រយោជន៍
Life Hack March 18, 2019 Chan Sreyny

បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃហើយមនុស្សភាគច្រើននិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទដៃដោយសារតែភាពទំនើបទាន់សម័យ និងងាយស្រួលក្នុងទុកដាក់ ជាពិសេសការប្រើប្រាស់មុខងារផ្សេងៗជាច្រើនទៀតដូចជា​ Facebook youtube ឬ Instagram ជាដើម។ តួរយ៉ាងថ្ងៃនេះយើងសូមបង្ហាញពីរបៀបច្នៃប្រឌិតខ្លះៗដែលអ្នកពុំធ្លាប់បានដឹង និងជួយឲ្យអ្នកមានភាពងាយស្រួលប្រើប្រាស់ជាងមុនដូចជា៖

ទី១.ឧបករណ៍បញ្ជាំងកុន៖ ប្រសិនបើអ្នកពិបាកក្នុងការមើលវីដេអូ ឬភាពយន្តផ្សេងៗពេលមានគ្នាច្រើនអ្នកអាចសាកល្បងវិធីនេះបានដោយគ្រាន់តែយកប្រអប់ដាក់ស្បែកជើងមកកាត់ជារង្វង់មួយនៅកៀនប្រអប់ បន្ទាប់មកយកកញ្ចក់ពង្រីកមកដាក់នៅក្នុងរង្វង់នោះរួចយកទូរស័ព្ទមកដាក់នៅក្នុងប្រអប់ហើយបញ្ជាំងបាញ់ទៅលើកន្លែងដែលមានផ្ទៃពណ៌ស ដូចនេះវាមានភាពងាយស្រួលជាងមុនក្នុងការមើលខ្សែភាពយន្តផ្សេងៗទោះបីជាមានគ្នាច្រើនក៏ដោយ។

ទី២.ស្រោមការពារទូរស័ព្ទ៖ នៅពេលដែលអ្នកនិយមក្នងការផ្លាស់ប្ដូរស្រោមការពារទូរស័ព្ទជាញឹកញាប់ អ្នកអាចសាកល្បងការប្រើប្រាស់ប៉េងប៉ោងដោយត្រូវសប់វាឲ្យតឹងល្មម បន្ទាប់មកយកទូរស័ព្ទដាក់សង្កត់ពីលើហើយបន្ធូរវាបន្តិចម្ដងៗរហូតដល់អស់ខ្យល់ អ្នកនិងទទួលបាននៅស្រោមការពារទូរស័ព្ទថ្មីមួយដោយងាយនិងមិនចំណាយថវិការច្រើន។

ទី៣. ខ្សែសាកថ្មទូរស័ព្ទ៖ ជាធម្មតានៅពេលដែលខ្សែសាកថ្មដាច់វាពិបាកក្នុងការប្រើប្រាស់ ដូចនេះអ្នកអាចយកវាមកជួសជុលឡើងវិញបានដោយគ្រាន់តែ យកបំពង់បឺតមករុំនៅកន្លែងដែលដាច់នោះហើយផ្លុំវានិងម៉ាស៊ីនផ្លុំសក់អោយជិត បន្ទាប់មកអ្នកអាចយកអំបោះពណ៌មកក្រងជាម៉ូដផ្សេងៗដែលអ្នកចង់បានរួចរាល់។

ទី៤. អំពូលភ្លើង៖ ប្រសិនបើអ្នកមិនចូលចិត្តប្រើប្រាស់អំពូលដែលមានពន្លឺខ្លាំងៗនៅពេលគេង អ្នកគ្រាន់តែបើកភ្លើងពិលរបស់ទូរស័ព្ទ ហើយយកទឹកដាក់ក្នុងដប ឬកែវមកដាក់នៅពីលើភ្លើងពិលនោះពន្លឺនិងត្រូវបានកាត់បន្ថយជាងមុន។