បេក្ខនារីមួយរូបមកពីទីក្រុង New Yrok ហាក់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី The Voice រដូវកាលទី១៦ របស់ទូរទស្សន៍ NBC​​ យ៉ាងខ្លាំងក្នុងវគ្គ Blind Auditions កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយគ្នានេះដែរបេក្ខនារីរូបនេះមានឈ្មោះថា Celia Babini​ មានអាយុ ១៧ឆ្នាំ ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងហើយចម្រៀងរបស់នាងក៏បានចេញនូវនៅលើ Music app កាលពីឆ្នាំ២០១៧ផងដែរ។

យ៉ាងណាមិញនៅក្នុងការប្រកួតបេក្ខនារីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពដ៏កម្រមានធ្វើឲ្យគ្រូបង្វឹកទាំងបួនចុចបូតុងបង្វែរកៅអីមករករូបនាងភ្លាមៗមិនបង្អង់យូរ ដោយការបកស្រាយបទ ” idontwannabeyouanymore” របស់តារាចម្រៀង Billie Eilish បានយ៉ាងពិរោះ និងពោរពេញទៅដោយថាមពលដែលគេកម្រនិងបានឃើញនូវទេពកោសល្យដ៏អស្ចារ្យបែបនេះពីមុនមកឡើយ។

គួរបញ្ចាក់ផងដែរថាថ្វីត្បិតតែមានការជ្រើសរើសពីសំណាក់គ្រូបង្វឹកទាំងបួនក៏ពិតមែន តែនៅមិនទាន់ដឹងថាបេក្ខនារី Celia Babini ​សម្រេចចិត្តជ្រើសរើសយកគ្រូបង្វឹកមួយណានៅឡើយទេ ដោយតម្រូវឲ្យទស្សនិកជននិងប្រិយមិត្តទាំងអស់រងចាំតាមដានទស្សនានៅសប្ដាហ៍ក្រោយ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖