កាលពីប៉ុន្មានថ្ងៃមុនអង្គភាពសារព័ត៌មានខ្មែរណូត បានបង្ហោះវិដេអូក៏ដូចជាព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងជនជាតិប៊ែលហ្សិកម្នាក់ បានជិះកង់ពីវៀតណាម មក កម្ពុជា ស្រាប់តែបានបាត់កង់ នៅផ្សារទួលទំពូង ក្រោយពីប្រកាសរកកង់ឲ្យជនជាតិប៊ែលហ្សិក មិនមានព័ត៌មានអ្វីបន្តិចសោះ ដោយឃើញពីការលំបាក និងយល់ពីអារម្មណ៍មួយនេះ ម្ចាស់ជំនួយម្នាក់ដែលមានឈ្មោះ គឹម ឆ័ង ព្រមទាំងអាណាព្យាបាលទាំងអស់នៃម្ចាស់ហាងកង់ អូសាកា រឺ ហាងកង់ Specialized សៀមរាប ដែលមានទីតាំងស្ថិតនៅឯទីរួមខេត្តសៀមរាប បានផ្តល់កង់មួយដែលមានតម្លៃប្រមាណជា ៦០០រយដុល្លារជាង ធ្វើឲ្យជនជាតិប៊ែលហ្សិករំភើបចិត្តជាខ្លាំង និងគាត់បានបន្តបេសកម្មគាត់បន្តទៀត។

ការជួយជនបរទេសម្នាក់នេះ ក៏មានការរួចចំណែកពីបងប្រុសឈ្មោះ អេង លីន ដែលជាអតីតកីឡាករជំរើសជាតិជាច្រើនឆ្នាំ និង ជាអតីតគ្រូបង្វឹកជម្រើសជាតិប្រណាំងកង់ផងដែរ និងជាអ្នកនាំភ្ញៀវជិះកង់ដើរលេងផងដែរ។ គួរបញ្ជាក់ថា៖ ជនជាតិប៊ែលហ្សិកម្នាក់ បានជិះកង់ពីវៀតណាម មក កម្ពុជា ក្នុងគោលបំណង ធាក់កង់ចំងាយជាង 20,000km ពីវៀតណាម ទៅប៉ែលហ្សិកដោយកាត់តាម កម្ពុជា ថៃ ភូមា ឥណ្ឌា អឺរ៉ង់ ទួគី និងសហគមន៍អឺរ៉ុប។ ស្រាប់តែមកដល់កម្ពុជា បានបាត់កង់នៅឯម្តុំផ្សារទួលទំពូង កង់ម៉ាក Trek FX1 ទំហំ XL ពណ៍ខ្មៅតែម្តង៕ អត្ថបទខ្មែរណូត