ឃ្លាំមើលទៀត យប់នេះ! មានទាំងជិះម៉ូតូដឹកសំរាមមកចាក់ផង យួរចេញពីផ្ទះផង ចាក់សំបកដូងពង្រាយពេញផង! ឱ ទីក្រុងខ្ញុំអើយ ពេលណាស្អាតទៅ បើពលរដ្ឋមួយចំនួននៅតែអាត្មានិយម?
សង្គម March 18, 2019 បក្សីចាំក្រុង

យុវជនស្ម័គ្រចិត្តប្រមូលសំរាម នៅម្តុំប្រលាយបឹងត្របែក ក៏ដូចជាសាលារាជធានី បានប្រើគ្រឿងចក្រដើម្បីទៅកើបសំរាមរាប់តោន តែនៅតែមិនចេះអស់សោះ គឺដោយសារតែប្រជាពលរដ្ឋនៅតែបោះចោល។ ជាក់ស្តែងនៅយប់ថ្ងៃ​ ចន្ទ​ ១៣កេីត​ ខែ​ ផល្គុន​ ឆ្នាំ​ ច​ សំរិទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៨ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ក្រុមការងាររដ្ឋបាលខណ្ឌចំការមនបានឃ្លាំចាំមេីលអ្នកបោះចោលសំរាមនៅតាមមាត់ប្រឡាយបឹងត្របែក ដេីម្បីអប់រំណែនាំ​ និងធ្វេីកិច្ចសន្យាអោយបញ្ឈប់ការបោះចោលសំរាមតាមទីសាធារណ:​។ សរុបមកសំរាមនៅតែមានប្រសិនបើប្រជាពលរដ្ឋនៅតែមិនពិចារណា និងគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីប្រទេសជាតិ៕ ប្រភព៖ រដ្ឋបាលខណ្ឌចំការមន