ពុទ្ធោ! ក្មេងស្រីតូចមួយ បែរត្រូវជនតិរិច្ឆានរហូតដល់ទៅ៣នាក់ ប៉ុនប៉ងរំលោភនិងយកកាំបិតមុខពីរមកអារករប្រុងនឹងសំលាប់ចោល
សង្គម March 19, 2019 sovann khmernote

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប ជាអង្គការជួយសង្គ្រោះនារី និងកុមារីរងគ្រោះដោយសារតែអំពើរំលោភសេពសន្ថវៈ។ កាលពីពេលថ្មីៗនេះអ្នកស្រីបានបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យសោកសង្រែង ដោយមានក្មេងស្រីមួយរូប បានរងគ្រោះដោយមានជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពបុ៉នប៉ងរំលោភ ខណៈដែលម្តាយនាងមិននៅផ្ទះ។ អ្វីដែលគួរឲ្យអាណិតអាសូរនោះ ជនសង្ស័យទាំងនោះបានយកកាំបិតមុខ២អាករនាងបំរុងនឹងសម្លាប់នាង ប៉ុន្តែក៏ជាសំណាងនាងនៅសល់ដង្ហើម និងសង្គ្រោះឲ្យមានជីវិត។

ដោយអ្នកស្រី ម៉ម សុម៉ាលី បានសរសេររៀបរាប់ថា៖ “ពេលខ្ញុំចុះពីឡានឃេីញមនុស្សចាស់ៗប៉ុន្មាននាក់កំពុងធ្វេីបាយសី ខ្ញុំសួរគេថាមានបុណ្យមែនទេក្នុងភូមិ គាត់ថាធ្វេីពិធីបន់ស្រន់នៅផ្ទះព្រោះកូនតូចដែលរងគ្រោះខ្លាចផ្ទះ មិនហានចូល និងគេងនៅផ្ទះទេ។ ពុទ្ធោក្មេងដែលត្រូវជនល្មេីស ៣នាក់ គេប៉ុនប៉ងរំលោភនិងយកកាំបិតមុខពីរមកអារករប្រុងសំលាប់ តេីមិនអោយគ្នាខ្លាចបានទេពេលនោះម្តាយជនរងគ្រោះបាននាំនាងមកដល់ នាងមានផ្ទៃមុខស្រពោនពោរពេញទៅដោយទុក្ខកង្វល់ កែវភ្នែកពោរពេញដោយក្តីឈឺចាប់ព្រោះគ្មានអ្នកយល់ចិត្ត។ លោកយាយម្នាក់ប្រាប់ខ្ញុំថា នាងតូចលែងនិយាយស្តីហេីយ នាងខ្លាចផ្ទះនេះណាស់ ខ្ញុំសំលឹងនាងដោយរន្ធត់ព្រោះសែនខ្លោចចិត្តអាណិតនាងតូចណាស់ របួសមិនទាន់ជាស្រួលបួលទេ នាងដេីរសំដៅមកខ្ញុំ ខ្ញុំលាដៃទាំងពីរទទួលកូនតូចអោបនាង នាងអោបខ្ញុំ ដោយពួកយេីងទាំងពីរមិនដែលស្គាល់គ្នាសោះ មនុស្សគ្រប់គ្នាសំលឹងយេីងទាំងពីរ ដោយក្តីងឿងឆ្ងល់ ពេលនោះម្តាយជនរងគ្រោះរៀបរាប់ប្រាប់ខ្ញុំ តំណាងក្រសួងសង្គមកិច្ច និងបងស្រីមកពីក្រសួងកិច្ចការនារីថា ពុកនាងតូចដែលត្រូវជាប្តីលែងលះគ្នានោះ និងគ្រួសារ គាត់មិនព្រមអោយនាងតូចមកនៅអង្គការទេតែម្តាយនាងតូច ចង់អោយកូនមកព្យាបាល ។ ខ្ញុំនិងបងស្រីខាងកិច្ចការនារីបានប្រេីពេលយ៉ាងយូរក្នុងការពន្យល់ បងប្អូនទាំងសងខាងដែលឈ្លោះគ្នាយកតែឈ្នះដោយមិនគិតពីរអារម្មណ៌នាងតូចសោះ នាងអោបខ្ញុំដោយប្រាប់ថា មីងអោយខ្ញុំទៅនៅជាមួយមីងផង ខ្ញុំខ្លាចណាស់ គេអារកខ្ញុំទៀតហេីយ ខ្ញុំមេីលកែវភ្នែកនាងតូចដោយសង្វេគ ប៉ុន្តែគ្រួសារទាំងសងខាងនៅតែជេររករឿងគ្នាមិនព្រមអភ័យអោយគ្នាសោះ ម្នាក់ៗយកតែឈ្នះមិនព្រមគិតក្មេងរងគ្រោះ ក្រុមការងារព្យាយាមពន្យល់រហូតម៉ោងជិត ២រសៀលទេីបគូភាគីយល់គ្នា នៅក្នុងឡានក្មេងស្រីបានប្រាប់ថាមានមនុស្ស៣នាក់ឡេីងផ្ទះមកសង្កត់លេីខ្លួននាង លុះនាងដឹងខ្លួនខំប្រឹងរេីហេីយស្រែក ក៏ត្រូវជនល្មេីសដែលធំស្អុយស្រានោះខ្ទប់មាត់ខ្លះសង្កត់ និងយកកាំបិតអារករនាង។ នាងស្រែករហូតសន្លប់ក្នុងថ្លុកឈាមម្នាក់ឯងព្រោះម្តាយបានចេញទៅធ្វេីការបាត់ លុះដឹងខ្លួននាងត្រូវបាននៅពេទ្យបាត់ហេីយ ចំណែកម្តាយសួរមិនស្តីគិតតែពីយំដោយត្រូវចងការគេយកលុយមេីលកូន ពេលនេះជនរងគ្រោះបានមកដល់មណ្ឌលហេីយ នាងនឹងបានជានឹងបានទទួលក្តីស្រលាញ់ពីបងប្អូនដែលតែងតែទៅលេងកូនៗចង់ប្រាប់ថាហត់ចិត្តបំផុត”៕