តោះៗ! រៀនថតវីដេអូប្លែកៗហើយស្អាតទាំងអស់គ្នាដោយតិចនិចងាយៗទាំងអស់គ្នា
Life Style March 19, 2019 Chan Sreyny

ពិធិបុណ្យចូលឆ្នាំជិតចូលមកដល់ហើយ តើអ្នកមានគម្រោងទៅដើរកំសាន្តនៅឯណាដែរ? ជាការពិតណាស់មនុស្សគ្រប់គ្នាតែងតែចូលចិត្តថតរូបនៅពេលដែលពួកគេធ្វើដំណើរកំសាន្តនៅតាមតំបន់នានា ដើម្បីទុកជាអនុស្សាវរីយ៍ជាមួយនិងមិត្តភក្គិ ឬក្រុមគ្រួសាររបស់ពួកគេ។ ដូចនេះប្រសិនបើអ្នកចូលចិត្តក្នុងការថតវីដេអូប្លែកៗ អោយមានភាពទាក់ទាញនោះអ្នកអាចសាកល្បងតិចនិចខាងក្រោមបាន៖

ទី១. ថតឲ្យឃើញមនុស្សហោះ៖ ប្រសិនបើអ្នកចង់បានវីដេអូដែលមើលទៅអ្នកអាចហោះបាន អ្នកគ្រាន់តែលោតហើយតម្រូវអោយអ្នកកាន់ខាមេរ៉ាថតដើរជុំវិញអ្នក អ្នកនឹងទទួលបានវីដេអូដ៏ប្លែកថ្មីមួយ។

ទី២.ថតវីដេអូស្ទាយន៍ប្លែកៗ៖ អ្នកអាចថតវីដេអូជាមួយស្ទាយន៍ប្លែកៗបាន ដោយគ្រាន់តែប្រើប្រាស់នូវឧបករណ៍ជំនួយផ្សេងៗដោយដាក់ខាមេរ៉ានៅខាងក្រោម បន្ទាប់មកតម្រូវឲ្យអ្នកដែលត្រូវគេថតឈរនៅទីខ្ពស់ហើយលោតចុះពីទីខ្ពស់នោះ ហើយអ្នកកាន់ខាមេរ៉ាត្រូវធ្វើជាកាយវិការផ្សេងៗ នោះការថតវីដេអូរបស់អ្នកនឹងស្អាតហើយទាក់ទាញទៀតផង។

ទី៣. ថតឲ្យឃើញដូចពេលភ្លៀងធ្លាក់៖ ចំពោះការថតបែបនេះតម្រូវឲ្យអ្នកដែលត្រូវគេថតទទូរឆ័ត្រ ហើយដាក់ដបទឹកនៅលើឆ័ត្រនោះហើយបង្វិលយឺតៗអោយទឹកនៅក្នុងដបនោះធ្លាក់មក វានិងធ្វើអោយវីដេអូរបស់អ្នកហាក់ដូចជាថតនៅពេលធ្លាក់ភ្លៀង។