អ្នកស្រី ម៉ម សុម៉ាលី បង្ហាញការមិនពេញចិត្តក្រោយមានអ្នកមកសួរសុខទុក្ខក្មេងៗរងគ្រោះដោយសារអំពើរំលោភសេពសន្ធវៈ ប៉ុន្តែបែរបោះពាក្យសម្តីមើលងាយ រហូតធ្វើឲ្យក្មេងៗ….
សង្គម March 21, 2019 sovann khmernote

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងនៅ ភូមិ២៤ សង្កាត់ព្រៃ ស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ និងត្រូវបានមហាជនជាច្រើនគាំទ្រ។ ជាការពិតណាស់ការខិតខំរបស់ អ្នកស្រី ម៉ម សុម៉ាលី ក្នុងការជួយសង្គ្រោះ ជួយលើកកម្ពស់ផ្លូវកាយនិង ផ្លូវចិត្តនិងការជួយអប់រំបណ្តុះបណ្តាល ដល់កុមារីនិងស្ត្រីជាជនរងគ្រោះ បានលេចចេញជាលទ្ធផល ដោយមានសប្បុរសជនជាច្រើន បានមកសួរសុខទុក្ខផ្តល់កម្លាំងចិត្តដល់ក្មេងជាជនរងគ្រោះ។

ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗនេះ អ្នកស្រី ម៉ម សុម៉ាលី បានបញ្ចេញវីដេអូនិយាយនូវរឿងរ៉ាវមួយដែលអ្នកនាងមិនពេញចិត្ត ដោយមានមនុស្សមួយក្រុម (អ្នកនាងសុំមិនបញ្ចេញឈ្មោះ) បានមកសួរសុខទុក្ខក្មេងៗជាជនរងគ្រោះនៅពេលដែលអ្នកស្រីមិននៅមណ្ឌល។ ក្រោយពេលដែលអ្នកនាងបានត្រឡប់ទៅមណ្ឌលវិញ ឃើញក្មេងៗជនរងគ្រោះ មានទឹកមុខស្រពាប់ស្រពោន រហូតដល់អ្នកស្រីបានសួរនាំក្មេងៗនូវមូលហេតុ ក្មេងជនរងគ្រោះទាំងនោះក៏បានប្រាប់ថា អ្នកដែលបានមកសួរសុខទុក្ខនោះបានបោះពាក្យសម្តីមើលងាយ ធ្វើឲ្យពួកគេបាក់ទឹកចិត្តជាខ្លាំង។ ក្នុងនោះផងដែលអ្នកស្រីម៉ម សុម៉ាលី បានសម្តែងការមិនពេញចិត្ត​និងសំណូមពរដល់អ្នកមួយចំនួនដែលមកសួរសុខទុក្ខក្មេងៗ បើមិនទាន់អាចទទួលយក និងផ្តល់តម្លៃក្មេងរងគ្រោះទេ សូមមេត្តាកុំមកបំបាក់ទឹកចិត្ត៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖