មួយបទរបស់បេក្ខជនស្រស់សង្ហារូបនេះពិតជាពីរោះ ធ្វើឲ្យ Adam និង Kelly Clarkson គោះបូតុងបែរកៅអីរកភ្លាមៗ
The Voice March 21, 2019 Chan Sreyny

ការបង្ហាញសមត្ថភាពរបស់បេក្ខជននៅក្នុងវគ្គ Blind Auditions កម្មវីធី The Voice របស់ទូរទស្សន៍ NBC ក្នុងសប្ដាហ៍នេះរឹតតែពិសេសជាងសប្ដាហ៍មុនៗទៅទៀតដោយប្រជុំទៅដោយជើងខ្លាំងជាច្រើនរូប មកបង្ហាញសមត្ថភាពរៀងៗខ្លួនធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញនៅក្នុងការសប្ដាហ៍នេះដែរបេក្ខជនវ័យ ២៥ឆ្នាំមួយរូបមានឈ្មោះថា Andrew Jannakos បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តនិងទស្សនិកជនយ៉ាងច្រើននៅក្នុងការបង្ហាញសមត្ថភាពរបស់លោកផងដែរ។

ដោយនៅក្នុងការសម្ដែងនេះបេក្ខជន Andrew Jannakos បានជ្រើសរើសយកការបកស្រាយបទ “Beautiful Crazy” របស់តារាចម្រៀង Luke Combs បានយ៉ាងពិរោះធ្វើឲ្យគ្រូបង្វឹក Adam Levine និង Kelly Clarkson បានចុចបូតុងបង្វែរកៅអីទៅរករូបលោកភ្លាមៗ ដោយសារតែសម្លេងរបស់បេក្ខជនរូបនេះធ្ងន់ល្អកម្រនឹងមានអ្នកណាដូច អមជាមួយនិងការប្រើប្រាស់បច្ចេកទេសក្នុងការច្រៀងបានល្អ ធ្វើឲ្យចម្រៀងមួយបទនេះកាន់តែពិរោះថែមមួយកម្រិតទៀត។ ចង់ដឹងថាការបកស្រាយចម្រៀងរបស់បេក្ចជនរូបនេះ ពិរោះដល់កម្រិតណាសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖