ទីបំផុត! ខាត់ សុឃីម បានជួបស្ត្រីរត់កង់បីឥណ្ឌាចិញ្ចឹមកូនប្រុសតែម្នាក់ឯង​ហើយ ថែមទាំង….
សិល្បៈ March 21, 2019 SAM

ខាត់ សុឃីម តារាចម្រៀងស្រីដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាពហុជំនាញមួយរូប ដែលពិបាកនឹងស្វែងរក ដោយអាចច្រៀងភ្លេងការ បុរាណ សម័យ កំប្លែង លេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងចំណាប់តែម្តង។ តារាស្រីរូបនេះតែងធ្វើឲ្យបងប្អូនចាប់អារម្មណ៍ជាមួយកាយវិការកំប្លុកកំប្លែង ព្រមទាំងបទចម្រៀងថ្មីៗពីរោះៗដែលជាចង្វាក់ប្រពៃណីខ្មែរ។

ថ្មីៗនេះដែលអ្នកនាង ខាត់ សុឃីម បានប្រកាសស្វែងរកបងស្រីដែលរត់កង់បីឥណ្ឌាដើម្បីចិញ្ចឹមកូនប្រុស និងសងបំណុលគេ។ ពេលនេះជួបហើយបងស្រីដែលមានជីវិតតស៊ូដោយដើរតួជាម្តាយផង ឪពុកផង ថែមទាំងរកស៊ីចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯងដោយមិនមានពឹងពាក់នរណាម្នាក់ដែលអ្នកនាងកំពុងតាមរក ដោយបានទៅជួបផ្ទាល់នៅឯផ្ទះតែម្តង។ អ្នកនាង ខាត់ សុឃីម ក៏បានសំណេះសំណាលលើកទឹកចិត្តក្នុងនាមជាស្ត្រីដូចគ្នា ព្រមទាំងជូនជាថវិការសប្បុរសជនដើម្បីជួយសម្រាលបន្ទុកដល់រូបគាត់ និងបានកោតសរសើរចំពោះបងស្រីដែលមានការតស៊ូ។ សូមមើលវីដេអូខាងក្រោមនេះ៖