គួរឲ្យសរសើរណាស់! សម្លេងក៏ពិរោះរូបសម្រស់ក៏បាន ធ្វើឲ្យគណៈកម្មការ Michelle Visage និង Denise van Outen ពេញចិត្តយ៉ាងខ្លាំង
Got Talent March 21, 2019 Chan Sreyny

បេក្ខនារីមួយរូបមកពីតំបន់ Ballinteer ទីក្រុង Dublin បានធ្វើឲ្យទស្សនិកជនរួមទាំងគណៈកម្មការមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់នាងនៅក្នុងកម្មវិធី Got Talent របស់ប្រទេសអៀរឡង់កាលពីសប្ដាហ៍មុននេះ។ ជាមួយគ្នានេះដែរបេក្ខនារីរូបនេះមានឈ្មោះថា Alana Fox មានអាយុ ១៩ឆ្នាំ ធ្លាប់ជាអតីតបេក្ខភាពរបស់កម្មវិធី X Factor កាលពីឆ្នាំ២០១៧ផងដែរ។

នៅក្នុងការប្រកួតនេះដែរបេក្ខនារីដ៏ស្រស់ស្អាត Alana Fox បានជ្រើសរើសការបកស្រាយបទរបស់តារាចម្រៀង Lady GaGa នៅក្នុងខ្សែភាពយន្ត ” A Star Is Born ” មានចំណងជើងថា ” Shallows ” បានយ៉ាងពិរោះ ជាមួយនិងការស្រែកបានខ្ពស់ល្អ ជាពិសេសគឺការដាក់មនោសញ្ចេតនាធ្វើឲ្យគណៈកម្មការទាំងបួនមានការពេញចិត្តចំពោះរូបនាងជាខ្លាំង រហូតដល់គណៈកម្មការ Michelle Visage និង Denise van Outen ច្រៀងតាមរូបនាងផងដែរ។ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖