បងស្រីអនាម័យនៅ PTT ស្គន់ រើសបានកាបូបដែលភ្ញៀវភ្លេច ក្នុងនោះមានលុយ 1300$ iphone X មួយគ្រឿង យកជូនម្ចាស់កាបូបភ្លាម ប្រធានក្រុមហ៊ុន PTT ជូនថវិកាចំនូន 300$ ដល់បងស្រី ជាការលើកទឹកចិត្ត
សង្គម March 22, 2019 បក្សីចាំក្រុង

នេះជាគំរូដ៏ល្អមួយរបស់បងស្រីអនាម័យដែលគាត់បានរើសបានកាបូបដែលមានទូរស័ព្ទ និងថវិកាជាច្រើន តែគាត់មិនមានគំនិតចង់បានរបស់គេទេ ហើយប្រគល់ជូនម្ចាស់កាបូបវិញ។ ដោយមើលឃើញពីភាពស្មោះត្រង់លោកប្រធានក្រុមហ៊ុន PTT បានជូនថវិកា ៣០០$ ជាការលើកទឹកចិត្ត៖

សូមអានសម្រង់អត្ថបទរបស់លោក ខេង ចិត្រា ដែលបានស៊ែរ៖ “ជួយស៊ែរផង​ (នៅការាស់សាំងភីធីធីស្គន PTT SKUN)នេះជាការលើកទឹកចិត្តដល់បុគ្គលិកល្អមានភាពស្មោះត្រង់ក្នុងការងារអតិថិជនភ្លេចលុយ1300$ រួមជាមួយទូរស័ព្ទ iphone x1 និងសម្ភារៈ ផ្សេងទៀតគាត់បានរើសបានហើយ បានប្រគល់ជូនអតិថិជនដោយមិនប៉ះពាល់សម្ភារៈ ក្នុងកាបូបរបស់អតិថិជនសូម្បីតែមួយសេន បងស្រីអនាម័យនឹងគាត់មានជីវភាពក្រីក្រ តែគាត់មានភាពស្មោះត្រង់ណាស់ហើយថ្ងៃនេះដែលលោកប្រធានក្រុមហ៊ុន(ptt )លោកបានមានការលើកទឹកចិត្តដល់បងស្រីផ្ដល់នូវថវិកាចំនូន300$ដល់បងស្រី។”

សូមបងប្អូនជួយស៊ែរផងឲ្យគេបានឃើញច្រើន ដើម្បីអោយប្រជាជនខ្មែរយើងមួយចំនួនអោយគាត់កែប្រែផ្នត់គំនិតដែលមិនល្អក្នុងសង្គមអោយគាត់ក្លាយជាប្រជាជនដែលមានភាពស្មោះត្រង់មិនចាញ់ជនជាតិជប៉ុនឡើយ។ ប្រភព៖ ខេង ចិត្រា