ប្រិយមិត្តមិនតិចទេដែលចូលចិត្តអាកប្បកិរិយារបស់ជនជាតិជប៉ុន ដែលភាគច្រើនមានភាពតស៊ូ និង ឧស្សាហ៍ព្យាយាម មានសុជីវធម៌ខ្ពស់។ កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសបុកដែលមានគេបង្ហោះរូបភាពនារីជនជាតិជប៉ុនស្រស់ស្អាតម្នាក់់បានដាក់រទេះរុញលក់ភ្លៅមាន់ស្លាបមាន់អាំងនៅមុខផ្សារទួលទំពួង។

មើលតាមរូបភាពក៏មានបងប្អូនខ្មែរយើង បានជួយទិញញាំ ហើយអ្នកលក់ដែលជាជនជាតិជប៉ុនមានទឹកមុខប្រកបដោយស្នាមញញឹម និងរួសរាយរាក់ទាក់។ ក្រុមការងារខ្មែរណូត និងទៅផ្តិតយករូបភាពរបស់គាត់បន្ថែម ហើយធ្វើការសំភាសន៍ពីព័ត៌មានមួយចំនួនទៀត ដើម្បីយកមកចុះផ្សាយជូនប្រិយមិត្ត។ សុំរងចាំអត្ថបទបន្ទាប់របស់ក្រុមការងារខ្មែរណូត! ប្រភពរូបភាព៖ Traffic Spy