កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើល ទាក់ទងនឹងខ្សែវីដេអូជាច្រើន ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់បុរសម្នាក់ ត្រូវបានគេអះអាងថាជា នាយអាវុធហត្ថខេត្តក្រចេះ​គឺ​ វរៈសេនីយ៍ត្រី​ សាន​ សុខុម ត្រូវជាកូនប្រុស​បង្កេីតរបស់លោកឧត្ដមសេនីយ៍ត្រី​ សាន​ ប៊ុន​ថា​ន បានប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនៅក្នុងហាងអ៉ីនធើណេតមួយកន្លែងនៅក្នុងទីរួមខេត្តកំពង់ចាម។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Makara Meach បានឲ្យដឹងថា “ខ្ញុំបាទសូមគោរព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និង ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្ត​ កំពង់ចាម​។ នេះជាវិដេអូដែរកូនប្រុសមេប៉េអឹមខេត្ត​ ក្រចេះ​ ឈ្មោះ​ សាន​ សុខុម​(អហ​ សក្ក័4) ដែរបានដកកាំភ្លេីងភ្ជង់គំរាមនិងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអុីនធឺណែតមួយនៅក្នុងទីរួមខេត្ត​ កំពង់ចាម​ អាស្រ័យដូចដែរបានរៀបរាប់ខាងលេីសូមឯកឧត្តម​ ប្រេីកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វេីធំដេីរវ៉ៃគេច្រេីនណាស់ សូមបងប្អូនដែរបានរាប់អានខ្ញុំជួយស៊ែរម្នាក់មួយមកដោយក្តីអនុគ្រោះ​”។ ចំពោះករណីនេះផងដែរ យើងមិនបានដឹងច្បាស់ពីដំណើរដើមទង ដែលឈានដល់ការប្រើហិង្សាបែបនេះឡើយ ហើយយើងរងចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងទៅជាយ៉ាងណាផងដែរ?