ក្រោយពីខ្សែវីដេអូជាច្រើន ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់បុរសម្នាក់ ត្រូវបានគេអះអាងថាជា នាយអាវុធហត្ថខេត្តក្រចេះ​គឺ​ វរៈសេនីយ៍ត្រី​ សាន​ សុខុម ត្រូវជាកូនប្រុស​បង្កេីតរបស់លោកឧត្ដមសេនីយ៍ត្រី​ សាន​ ប៊ុន​ថា​ន បានប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនៅក្នុងហាងអ៉ីនធើណេតមួយកន្លែងនៅក្នុងទីរួមខេត្តកំពង់ចាម ឥឡូវនេះ ព្រះរាជ​អាជ្ញា​ចេញដិកាបញ្ជាអោយ​ សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហឹង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ​ ។ សូមរង់ចាំតាមដានភាគបន្ត! ប្រភព៖ លោកផែង វណ្ណៈ