កាលពីយប់ថ្ងៃអាទិត្យសប្ដាហ៍មុននេះកម្មវិធី American Idol របស់ទូរទស្សន៍ ABC បានឈានចូលដល់វគ្គ Hollywood សប្ដាហ៍ទី១ ដែលមានការចូលរួមពីបេក្ខភាពពោរពេញទៅដោយសម្ថភាពខ្លាំងៗជាច្រើនរូប។ នៅក្នុងនោះផងដែរប្រិយមិត្តដែលនិយមតាមដានកម្មវិធីនេះប្រាកដជាបានស្គាល់ពីបេក្ខជន​ Alejandro Aranda រួចមកហើយកាលពីមុន។

យ៉ាងណាមិញបេក្ខជនដែលពោរពេញទៅដោយសមត្ថភាពរូបនេះបានធ្វើអោយគណៈកម្មការ និងទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងការបកស្រាយបទចម្រៀងរបស់តារាចម្រៀង Justin Bieber មានចំណងជើងថា ” Sorry ” ជាមួយនិងការលេងឧបករណ៍ហ្គីតាបានយ៉ាងល្អនិង កាន់តែពិសេសជាងវគ្គមុនទៅទៀត។ មិនតែប៉ុណ្ណោះក្រោយពីការសម្ដែងរបស់លោកត្រូវបានបញ្ចប់ គណៈកម្មការនិងទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំងរហូតដល់ថ្នាក់ដោះអាវគប់ទៅលើឆាកទៀតផង។ សូមទស្សនាវីដេអូនៅខាងក្រោម៖