កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅផ្លូវ៣១៧ កែងផ្លូវ៥២៨ ខណ្ឌទួលគោក ដោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover បើកយ៉ាងលឿនដូចហោះ ទៅបុកនឹង​យុវតី ឌុំ​ រីដា​ ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ ជានិស្សិតឆ្នាំទី៤​ ជំនាញវិទ្យាសាស្ត្រនយោបាយ​ និងទំនាក់ទំនងអន្តរជាតិ​ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន កំពុងតែជិះម៉ូតូ បណ្តាលឲ្យនារីរងគ្រោះបោកផ្ទប់នឹងជញ្ជាំងស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ចំណែកឯរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ករណីនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតដល់ជនរងគ្រោះ និងខឹងសម្បារខ្លាំងមកលើជនបង្ក ដែលបង្កហេតុហើយមិនទទួលខុសត្រូវ។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ លោក មាស ឬទ្ធី ក៏បានលម្អិតនូវព័ត៌មានខាងលើនេះនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖