មិត្តៗនារីច្បាស់ណាប្រាកដជាស្គាល់ដង្គៀបខ្មៅ ដែលតែងតែឃើញគេនិយមប្រើប្រាស់ក្នុងការតុបតែងម៉ូដសក់ផ្សេងៗ​ ជាមួយនិងការលេងស្ទាយន៍ប្លែកៗមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរដង្គៀបខ្មៅមិនត្រឹមតែមានអត្ថប្រយោជន៍ក្រៅពីការតុបតែងម៉ូដសក់ប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអ្នកពុំធ្លាប់បានដឹង តួរយ៉ាងថ្ងៃនេះយើងនឹងបង្ហាញពីគុណសម្បត្តិ ៤យ៉ាងបន្ថែមទៀតក្នុងការប្រើប្រាស់ដង្គៀបខ្មៅឲ្យកាន់តែមានប្រយោជន៍៖

ទី១. សម្រាប់គូសត្រេភ្នេក៖ ប្រសិនបើអ្នកមិនពូកែក្នងការគូសត្រេភ្នែក និងចិញ្ចើម អ្នកអាចប្រើប្រាស់ជាមួយនិងដង្គៀបខ្មៅបាន ដោយគ្រាន់តែយក eyeliner មកលាបនៅផ្នែកខាងចុងដង្គៀប រួចយកទៅផ្ដិតនៅចុងកន្ទុយភ្នែក នោះអ្នកនិងទទួលបានត្រេភ្នែកដ៏ស្រស់ស្អាត។

ទី២. សម្រាប់ច្របាច់ថ្នាំដុសធ្មេញ៖ នៅពេលដែលថ្នាំដុសធ្មេញរបស់អ្នកជិតអស់ ប្រាកដជាពិបាកក្នុងការច្របាច់ឲ្យចេញមក អ្នកអាចសាកល្បងយកដង្គៀបខ្មៅមកគាបផ្នែកខាងក្រោមដបថ្នាំ ដោយសង្កត់និងអូសពីក្រោមឡើងទៅលើ នោះអ្នកអាចច្របាច់ថ្នាំដុសធ្មេញបានយ៉ាងងាយ។

ទី៣. សម្រាប់ការពារដៃ៖ ការដំដែកគោលត្រូវដៃនៅពេលដំភ្ជាប់ជាមួយនិងជញ្ជាំងលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែយកដង្គៀបខ្មៅមកគៀបជាមួយនិងដែកគោល ហើយអ្នកត្រូវកាន់ផ្នែកខាងក្រោមដង្គៀបខ្មៅជំនួសឲ្យការកាន់ដែកគោល នៅពេលដែលវៃចូលជញ្ជាំងនិងមិនត្រូវដៃរបស់អ្នកទៀតទេ។

ទី៤. សម្រាប់ច្នៃធ្វើជាខ្សែករ៖ អ្នកអាចច្នៃប្រឌិតស្ទាយន៍ប្លែកៗ ដោយខ្លួនឯងបានជាមួយនិងការដង្គៀបខ្មៅ ដោយគ្រាន់តែយកវាទៅលាបពណ៌តាមចំណង់ចំណូលចិត្ត បន្ទាប់មកយកទៅតមករៀបជាជួរជាមួយនិងខ្សែករ អ្នកនឹងទទួលបានខ្សែករដ៏ស្រស់ស្អាតហើយប្លែកទៀតផង។