យោងតាមពាក្យបណ្តឹង ម្តាយជនរងគ្រោះមានឈ្មោះថា ផាត់ ពៅ បានដាក់ពាក្យបណ្តឹង ប្តឹង កញ្ញា យិន ម៉ាណា ទាមទារសំណង២០ម៉ឺនដុល្លារ និងឱ្យផ្តន្ទាទោសតាមច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់ BTV NEWS។

គួររំលឹកថាក្រោយពេលដែល យិន ម៉ាណា បានចូលបង្ហាញខ្លួនដើម្បីឲ្យសមត្ថកិច្ចសួរនាំនៅស្នងការដ្ឋានរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃដដែលវេលាម៉ោង ១០ព្រឹកនេះ យិន ម៉ាណា អ្នកបើករថយន្ត Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បង្កគ្រោះថ្នាក់នោះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្ត ចូលទៅក្នុងអាគារសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ជូនដល់តុលាការចាត់ការបន្តតាមនីតិវិធី៕