យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។យ៉ាងណាមិញកាលពីពេលថ្មីៗនេះក៏មានករណីជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូបានរហូតដល់ទៅចំនួន ៥គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅភូមិចំរើនផល១ សង្កាត់ បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្សី)។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lim បានសរសេររៀបរាប់ថា៖ “ករណីចោរលួចម៉ូតូ ៥គ្រឿង នៅភូមិចំរើនផល១ សង្កាត់ បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្សី) សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នខ្លួនឯងផង។ ខ្ញុំសូមសំណូមពរដល់សមត្ថកិច្ចនៅភូមិ ចំរើនផល១ សង្កាត់ បឹង ទំពុន ខណ្ឌមានជ័យ នេះខិតខំស្វះស្វែងជួយដោះស្រាយដល់ខ្ញុំទាំង ៥ នាក់ផង (ដាក់ពាក្យបណ្ដឹងហើយតែមិនទាន់មានការឆ្លើយតប) ខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលល្អមកវិញចុះ ជួយ share ទាំងអស់គ្នាផង”៕